ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឈ្មួញ​​គ្រញូង​​ជនជាតិ​វៀតណាម​​ម្នាក់​ ​​​បើក​​រថយន្ត​ដេញ​បុក​អ្នកកាសែត ​បំណង​មនុស្សឃាត
ថ្ងៃទី ០១ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 10:08 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 605នាក់)




​ឧ​ត្ត​រ​មានជ័យ ​៖​ អ្នកកាសែត​២​នាក់​ ត្រូវ​បាន​​មេ​ឈ្មួញ​​រក​ស៊ី​ឈើ​គ្រញូង​ដ៏​ល្បី​ម្នាក់​ ​នៅក្នុង​ស្រុក​អន្លង់វែង​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ជិះ​រថយន្ត​ដេញ​បំបុក​បណ្តាល​អោយ​រង​ការខូចខាត​រថយន្ត​អស់​មួយ​ចំហៀង​ខាងឆ្វេង ​ក្នុងខណៈ​ពេល​អ្នកកាសែត​ទាំង​២​នាក់ ​ខាងលើ​ចុះទៅ​ថត​សកម្មភាព​ពួកគេ​កំពុង​ទម្លាក់​ឈើ​ក្រញូង ​ចេញពី​រថយន្ត ​មាន​ចំនួន​ប្រហែល​ជាង​១​តោន​។

ករណី​​នេះ បាន​កើតឡើង​​នា​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៦៧B ខាងត្បូង​សាលាឃុំ​ត្រពាំង​ប្រិ​យ៍ ​ចំ​ងាយ ​៥០០​ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ទួល​កណ្តាល ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

តាម​សម្តី​របស់លោក ​ប៉ែន នួន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ ជា​អ្នកបើកបរ​និង​ឈ្មោះ ​ខៀវ សុ​ផា​នុ​រស្ស ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ ជា​អ្នក​រួមដំណើរ​ អ្នក​ទាំង​២​នាក់​ជា​ជនរងគ្រោះ​ បាន​អោយ​ដឹងថា​ ក្រោយ​ពេល​ពួកគាត់​ បាន​ថត​សកម្មភាព​ ក្រុម​ឈ្មួញ​ខាងលើ​កំពុង​ទម្លាក់​ឈើ​​គ្រញូង ​ចេញពី​រថយន្ត​ម៉ាក​លុច​ស៊ីស ​RX៣០០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​២Y-៦៧២៨ នៅ​ចំណុច​ភូមិ​ពពេល ​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ពួកគាត់​ក៏បាន​ជិះ​រថយន្ត​របស់​ខ្លួន​ម៉ាក​ CRV ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ​២H-៦១៧៣ នៅពេល​ត្រឡប់​មក​ទីរួមស្រុក​អន្លង់វែង​វិញ ​ក៏​ស្រាប់តែ​ ​​​ ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​ យាយ​ម៉ា​យ​ ​បើករថយន្ត​ម៉ាក​លុច​ស៊ីស​RX៣០០ ពណ៌ខ្មៅ ​នោះ​ដឹក​កូនចៅ ​របស់ខ្លួន​៣​នាក់​ ដេញ​បុក ​រហូតមកដល់​ចំណុច​កើតហេតុ​ខាងលើ​ទើប​បុក​បាន​សម្រេច ដោយ ​រថយន្ត​អ្នកកាសែត​ទាំង​២​នាក់​ ធ្លាក់​ចិញ្ចើម ផ្លូវ ហើយ​ យាយ​ម៉ា​យ​ ក៏​បញ្ជា​អោយ​កូនចៅ​របស់​ខ្លួន​ចុះ​មក​គាស់​ទ្វា​រថយន្ត​ជនរងគ្រោះ​តែ​គាស់​មិនបាន ​បាន​ត្រឹមតែ​ធាក់​ទ្វា​ជាច្រើន​ជើង ​ហើយ​រត់ឡើង​រថយន្ត​បើក​គេចខ្លួនបាត់​។​

ក្រុម​ព័​ត៌មានបាន​អន្តរាគមន៍ ​ដល់​កម្លាំងប្រដាប់អាវុធ​ទាំងពីរ​អង្គភាព​ គឺ កងរាជអាវុធហត្ថ​ស្រុក​និង​អធិការ​នគរបាល​ស្រុក​ ចេញ​ចាប់​ឃាត់ខ្លួន​ ជន​បង្ក​ និង​រថយន្ត បាន​ភ្លាមៗ​ផង​ដែរ​។​​ ​បច្ចុប្បន្ន ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​ទៅតាម​នីតិ​វិធី​ច្បាប់​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ