ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមត្ថកិច្ច​ ​​​តាម​ប្រមាញ់​ចោរ​​​លួច​ម៉ូតូ ​បាន​យ៉ាង​ប្រផាប់ ប្រភីង
ថ្ងៃទី ០១ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 10:04 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 658នាក់)




បន្ទាយមានជ័យ ​៖ ជនសង្ស័យ​កាច់​សោរ​ម៉ូតូ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ស្វាយចេក​ ស្ទាក់ចាប់​ប្រផាប់ ប្រភីង បន្ទាប់​ពី​ធ្វើ​សកម្មភាព ​លួច​កាច់​សោរ​ម៉ូតូ​អ្នកដទៃ​ពី​ស្រុក​ថ្មពួក ​ឆ្លងកាត់​ស្រុក​ស្វាយចេក​​ កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​រលួស ស្រុក​ស្វាយចេក ​ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​ បាន​ឲ្យ​ដឹងថា ​ជន​សង្ស័យ​​ខាងលើ​មានឈ្មោះ វឹក វី ភេទ​ប្រុស​អាយុ ២៤​ឆ្នាំ ​រស់នៅ​ភូមិ​ថ្មី​លិច ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ​ហើយ​ការ​ឃាត់ខ្លួន​នេះ ធ្វើឡើង ​បន្ទាប់​ទទួល​បាន​ការ​សហ​ការណ៍​តាម​ទូរស័ព្ទ​ពី​លោក​អធិការនគរបាល​ស្រុក​ថ្មពួក  ​ថា​មាន​ករណី​លួច​ម៉ូតូ​ម៉ាក​ស្កុតពី​ ពណ៌​ស របស់ គ្រូបង្រៀន​ម្នាក់​ឈ្មោះ​ ទុយ ប៊ុន​ទាប់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក នៅ​សាលា​អនុវិទ្យាល័យ​ឃុំ​ភូមិ​ថ្មី ​ខណៈដែល​គ្រូបង្រៀន​ដាក់​បញ្ឈរ​ម៉ូតូ​ទុកចោល​មិន​ដក​សោ​ចេញ​ហើយ​ចូលក្នុង​អាគារ​បណ្ណាល័យ ។

លោក​បញ្ជាក់​ថា  ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម លោក​បាន​ដាក់​ពង្រាយ​ក​ម្លាំ​ង​នគរបាល​ តាមផ្លូវ​ជាតិ​លេខ​៥៦A ក្នុងភូមិ​សាស្ត្រ ​ស្រុក ស្វាយចេក ក្រោយមក​សមត្ថ​កិច្ច​ឃើញ​មុខសញ្ញា​ជនសង្ស័យ​ជិះ​ម៉ូតូ​ដែល​គេ​លួច​នោះ ឆ្លងកាត់​ចំណុច​ត្រួតពិនិត្យ​កម្លាំង​នគរបាល ។

សមត្ថកិច្ច​ក៏បាន​ចេញ​ស្ទាក់​ហើយ​ជិះ​ម៉ូតូ​ប្រដេញ​ចាប់បាន​នៅពេល​ជនសង្ស័យ​ព្យាយាម​បើក​រត់គេច​ចូល​វាលស្រែ​ និង​ចំការ​ចំការ​ដំឡូង​។​ជនសង្ស័យ​នៅ​ថ្ងៃ​ដដែល​បន្ទាប់មក​ត្រូវ​បាន​នគរបាល​ស្រុក​ស្វាយចេក ​ចាប់​ប្រគល់​ឱ្យ​នគរបាល​ស្រុក​ថ្មពួក​ ដើម្បី​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ