ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កំពុង​ជិះម៉ូតូ​ ត្រូវ​រថយន្ដ​​មិនស្គាល់​​ម៉ាក​ ​បើក​បុក​ពី​ក្រោយ​ស្លាប់​ម្នាក់ ​ រង​របួសម្នាក់​
ថ្ងៃទី ០១ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 10:43 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 609នាក់)




ព្រៃ​វែ​ង ៖ ​​​​ ​រថយន្ត​មិន​ស្គាល់​​ម៉ាក​មួយ​គ្រឿង ​បាន​​បើក​​បុក​ម៉ូតូ​សង់​កូរ៉េ​ ពីក្រោយ​​ពេញ​ទំហឹង​ ​បណ្តាល​ ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ ​​ភ្លាមៗ​នៅ​ នឹង​កន្លែង​ នឹង​ម្នាក់ទៀត​​រង​របួស​​ កាល​វេលា​ម៉ោង​ប្រហែល២២នឹង​៤០​នា​ទី​ ​យប់​ថ្ងៃទី៣១ ​ខែ​​កក្កដា​ ឆ្នាំ២០១៦​ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨អា ​​ចន្លោះ​គី ឡូត៍​ម៉ែត្រ ​លេខ​53.54 ​ស្ថិត​ក្នុង​ភូមិ​ចុង​ក្រូច​ឃុំ ​រាបស្រុក​ពារាំង ​ខេត្តព្រៃវែង ។


ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​​​នេះ ​​​នគ​រ​បាល​ស្រុក​ពារាំង​ បាន​ឲ្យ​ដឹង​ថា​ នៅក្នុង​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​​មិនមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ បាន​ឃើញ​​នោះទេ ​តែ​បើ​តាម​ការពិនិត្យ​នៅ​កន្លែង​កើត​​​ហេតុ​ គឺ​ជនរងគ្រោះ​ទាំង២នាក់ បាន​ជិះ​ម៉ូតូ​១គ្រឿង ​ម៉ាក​សង់​កូរ៉េ​ ព​ណ៌​ក្រហម​ បើកបរ​ក្នុងទិសដៅ​ពី​លិច​ទៅ​កើត​ ​មកដល់​ចំណុច​កើត​ហេតុ​ ក៏មាន​រថយន្ត​មួយ​គ្រឿង​ មិន​ស្គាល់​​ម៉ាក​ ​ក្នុងទិសដៅ​ស្រប​គ្នា​​ បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ ពីក្រោយ​បណ្តាល​​ឲ្យ​​ ជនរងគ្រោះ​ ​ស្លាប់​ និង​រងរបួស។


សមត្ថកិច្ច​ បាន​បន្ដ​ថា​ ​ជន​រង​គ្រោះ​ ​​មាន​​ឈ្មោះ​ ថៃ ថន​ ភេទ​ប្រុស​អាយុ​៣៦ ​ឆ្នាំ ​រស់នៅ​ភូមិ​មេ​លប ​ឃុំរការ​ ស្រុក​ពារាំង ​ខេត្តព្រៃវែង ​បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​។ ​២​.ឈ្មោះ​ អាន់ អី​ម​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ ជាមួយគ្នា​រង​របួស​ស្រាល ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​រ​ពេទ្យ​។​ចំណែក​ឯ​រថយន្ត​បង្ក​ ​​ក្រោយ​ពី​បង្កហេតុ ​បាន​បើ​ក​គេចខ្លួន​បាត់ស្រមោល​។​ សព​ត្រូវ​បាន​ប្រគល់​ឲ្យ​​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​​បុណ្យ​តាម​ប្រពៃណី​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ