ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
មនុស្ស​២នាក់​រងរបួសធ្ងន់​ ក្នុង​ករណី​ម៉ូតូ​២​គ្រឿង​​ប្រលះ​គ្នា​លាន់​ដូច​រន្ទះ​
ថ្ងៃទី ០១ ខែ សីហាឆ្នាំ ២០១៦​ ម៉ោង 10:12 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 576នាក់)



​​
​បន្ទាយមានជ័យ ៖​ ​កាលពី​​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៣១​ខែកក្កដា ឆ្នាំ​២០១៦​ ​មាន​ គ្រោះថ្នាក់​ចរាចរណ៍​មួយ ​​បាន​កើតឡើង​ រ​វាង​ម៉ូតូ​ និង​ម៉ូតូ ​បុក​គ្នា​លាន់​ដូច​រន្ទះ​បណ្តាល​​ឲ្យ​​ ​២​នាក់​ ​រង​​របួសធ្ងន់​ នៅ​ចំណុច​ខាងលិច​វេទិកា​ ខេត្តបន្ទាយមានជ័យ​ ស្ថិតក្នុង​ភូមិ​តារាង​បាល់​ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។

​ករណីនេះ ​​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹងថា ​មុនពេល​កើត​​ហេតុ​ នោះ​មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ​C125​ពណ៌​ខ្មៅ ​សេរី​២០១៣​  ពាក់​ស្លាក​លេខ​ បន្ទាយមានជ័យ​1H 3358 ​បើក​ ដោយ​ឈ្មោះ ឆោម នាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​ បើក​បរ​ក្នុង​​ទិសដៅ​ពី​កើត​​ទៅ​លិច លុះ​បើក​មកដល់​ចំណុចកើតហេតុ​ដោយ​ល្បឿន​លឿន​ក៏បាន​រេ​ចង្កូត​ ទៅបុក​ពីក្រោយ​ម៉ូតូ​១​គ្រឿង​​ទៀត​ម៉ាក​ហុងដា​C125​ ពណ៌​ខ្មៅ សេរី​២០០៥ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ ​1C 3385 ​បើក​ដោយ​ឈ្មោះ សាំង មឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​រស់នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរីសោភ័ណ ​ខេត្តបន្ទាយមានជ័យ​ បណ្តាល​ឲ្យ​ឈ្មោះ​ សាំង​ មឿត ​របួសធ្ងន់​ចំណែក​អ្នក​បុក​គេ​ឈ្មោះ​ ឆោម ​នាត​ ក៏​បួស​ធ្ងន់​​ផងដែរ​ ។

​លោក ភឿ​ក ​ព្រហ្ម​ បាន​បញ្ជាក់​ទៀតថា​ ក្រោយពី​កើតហេតុ​រួច​ជន​បង្ក​ និង​ជន​រងង្គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ របស់​កងរាជអាវុធហត្ថ​ខេត្ត ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​សិរីសោភ័ណ​ ដើម្បី​សង្គ្រោះ​ជី វិត​។​ចំណែក​ម៉ូតូ​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​នគរបាល​ចរា​ចរណ៍​យក​ទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ