ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​សមត្ថកិច្ច​ ចាប់​ខ្លួន​ជនសង្ស័យ​​៣​នាក់​ ​បាន​ជា​បន្តបន្ទាប់ ​​ដក​ហូត​ថ្នាំ​តូច​ធំ​២១​កញ្ចប់
ថ្ងៃទី ៣០ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 04:44 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 672នាក់)




ភ្នំពេញ​៖​​ ​ជន​សង្ស័យ​​៣​នាក់​​ ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន  ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ ធ្វើការ​ឃាត់ខ្លួន​ ជា​បន្តបន្ទាប់ ​ដកហូត​ថ្នាំញៀន តូចធំ ចំនួន ២១​កញ្ចប់ ​ព្រមទាំង​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

សមត្ថកិច្ច​ បាន​អោយដឹងថា​​  ​ជនសង្ស័យ​​ ទី​១​​ ឈ្មោះ ទី សាវឿន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ​ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ អត់​លេខ ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ មុខរបរ រត់​ម៉ូតូឌុប ​​ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោ​ង​១៣ និង​៥០​នាទី​ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦  ​ នៅ​ចំណុច​ផ្លូវ​មាត់​ស្ទឹង ភូមិ​បា​គូ សង្កាត់​ដង្កោ ​ខណ្ឌដង្កោ ​ ​​ដកហូត​វត្ថុតាង​ថ្នាំញៀន​ ក្រាម​ព​ណ៌​ស ​ថ្លា ចំនួន  ១៦​កញ្ចប់ (​តូច ១៥ ធំ ១ ) ម៉ូតូ ម៉ាក C១០០ ​កូរ៉េ ១​គ្រឿង ​ក្រោយពី​ធ្វើការ​សាកសួរ ​នៅវេលា​ម៉ោង​ ១៤ និង​៥០​នាទី រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល​ ឃាត់​បាន​បក្ខពួក​ជន​សង្ស័យម្នាក់​ ទៀត នៅ​ចំណុច​សិប្បកម្ម​ផលិត​អំបិល ផ្លូវ​បេតុង ភូមិ​បូរី​កម្មករ​ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។ ​ជនសង្ស័យ​ឈ្មោះ កែវ ពិសិដ្ឋ ហៅ វៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ​ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌមានជ័យ មុខរបរ​មិន​ពិតប្រាកដ ​សម្ភារៈ​ដកហូត​ក្រាម​ពណ៌ ស​ថ្លា ២​កញ្ចប់​ធំ ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦​ ពាក់​ស្លាក​លេខ ភ្នំពេញ 1FV.4428 ។

សមត្ថកិច្ច​ ​​បាន​បន្ត​ថា​ ក្រោយពី​សួរនាំ​ជនសង្ស័យ​ឈ្មោះ កែវ ពិសិដ្ឋ ហៅ វ័យ លុះ​រហូតដល់​វេលា​ម៉ោង ១៦ និង​៣០​នាទី ​នា​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ផ្សេងទៀត ​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ចំរើន​ផល ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ជនសង្ស័យ​ឈ្មោះ ​ញិ​ល ម៉ៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​ជនជាតិខ្មែរ ​ស្នាក់នៅ​ផ្ទះជួល​នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន​ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ មុខរបរ​នៅផ្ទះ ​សម្ភារៈ​ដកហូត ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៣​កញ្ចប់​ (២​កញ្ចប់​តូច និង​១​កញ្ចប់​ធំ​) , ​ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន​១ , រួមទាំង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយ​ចំនួនទៀត នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ចាត់ការ​តាម​នីតិវិធី​។

ប​ច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៣​នាក់ រួមទាំង​វត្ថុតាង​ទាំងអស់ សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន និង​រក្សាទុក​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​តាមច្បាប់​៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ