ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រឿង​ភ្នាក់ងារ​កាសែត​រស្មី​កម្ពុជា​ ដែល​​រង​ការ​គម្រាម​វាយ​បំបែក​ក្បាល ​នឹង​ប្រកាស​សាលក្រម ​នៅ​ថ្ងៃទី​១៩ សីហា​ខាងមុខ​ ​​
ថ្ងៃទី ៣០ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 04:41 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 725នាក់)


បន្ទាយមានជ័យ ៖ នៅ​ថ្ងៃទី​១៩ សីហា ២០១៦​ខាងមុខ​ តុលាការខេត្ត​បន្ទាយមានជ័យ នឹង​ប្រកាស​សាលក្រម​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​លោក​ វង្ស ធូ ភ្នាក់ងារ​ព័​ត៌មាន​កាសែត​រស្មី​កម្ពុជា ​និង​វេ​ប​សាយ CEN ​ប្រចាំខេត្ត​បន្ទាយមានជ័យ ត្រូវ​ក្រុម​ជនជាប់ចោទ​៣​នាក់​ ធ្វើ​សកម្មភាព​គម្រាម វាយ​បំបែក​ក្បាល ។

 

ការ​ប្រកាសថា ​នឹង​ប្រកាស​សាលក្រម​ខាងលើ ធ្វើឡើង​ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់​ពី​ជំនុំជំរះ​ដេញដោល​ចប់​សប់​គ្រប់​ ដោយ​ចៅក្រម​ជំនុំជំរះ ជួន សុវណ្ណ ​និង​តំណាង​អយ្យកា​រលោក ផាន់ ភារ​ម្យ ​ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង ​ខេត្តបន្ទាយមានជ័យ​ នៅ​ចំពោះមុខ​ជនជាប់ចោទ ទាំង​៣ និង​ដើម​បណ្តឹង​ជា​ជនរងគ្រោះ លោក រ​ង្ស ធូ ។

 

សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​លើក​យក​មក​ជំ​រះ គឺ​សំណុំរឿង​លេខ​៥៩៩ ចុះ​ថ្ងៃទី​០១ ​ខែកញ្ញា ឆ្នាំ​២០១៤ ​និង​បាន​បញ្ចប់​ កា​ស៊ើបសួរ​ នៃ​នីតិវិធីតុលាការ​ នៅ​ថ្ងៃទី​០២ ​ខែវិច្ឆិកា ឆ្នាំ​២០១៥ ដែល​សំណុំរឿង​នេះ​ បាន​ចោទប្រកាន់​ជន​ត្រូវ​ចោទ​ចំនួន​៣​នាក់ ​សុទ្ធ​តែជា​គ្រូបង្រៀន​មានឈ្មោះ ១,​ឈ្មោះ យ៉ា សុខុន ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៥ ២,​ឈ្មោះ វុន មុន្នី ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៨២ ៣,​ឈ្មោះ ប៉ៃ សុ​ឃីម ​ភេទ​ប្រុស កើត​ឆ្នាំ​១៩៨២ អ្នក​ទាំង​៣​នៅ​ក្រៅ​ឃុំ ​និង​បក្ខពួក​ត្រូវ​បាន​ជាប់ចោទ​ពីបទ ​ធ្វើអោយ​ខូចខាត​ដោយ​ចេតនា ​និង​រំលោភ​លំនៅ ដ្ឋាន​ បទល្មើស​ព្រហ្មទណ្ឌ​ចែង​ក្នុង​មាត្រា​៤១០ ​និង​មាត្រា​២៩៩ ​នៃ​ក្រមព្រហ្មទណ្ឌ ​ប្រព្រឹត្តិ​នៅ​ភូមិ​ណា​កា​ឆាយ ​ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ កាលពី​ថ្ងៃទី​០២ ខែសីហា​ ឆ្នាំ​២០១៤ លើ​ជនរងគ្រោះ​ឈ្មោះ វង្ស ធូ ​ភេទ​ប្រុស កើត​ឆ្នាំ​១៩៧២ ក្នុងភូមិ​ និង​រស់នៅ​ធ្វើជា​គ្រូបង្រៀន​ក្នុង​សាលា​វិទ្យាល័យ​កូប​ជាមួយគ្នា ។

 

ក្នុង​សវនាការ​លោក ផាន់ ភារ​ម្យ តំណាង​អយ្យការ​សាលាដំបូង​ខេត្ត ​បាន​ណែនាំ​ដល់​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ ថា ក្នុងនាម​ខ្លួន​ជា​គ្រូបង្រៀន ​ដែល​ជា​អ្នក​អប់រំ ​ត្រូវ​ប្រកាន់​ភ្ជាប់​ក្រមសីលធម៌​ជា​គ្រូបង្រៀន ​មិន​គួរណា​ផឹក​គ្រឿង​ស្រវឹង​ស្រែក​ឡូឡា​ក្នុង​សាលារៀន ​ដល់​យប់​ជ្រៅ​រំខាន​ដល់​អ្នកដទៃ ដែល​ជា​ទង្វើរ​មិន​មែនជា​គំរូ​ល្អ ។

 

ជាមួយគ្នា​នោះ​លោក ផាន់ ភារ​ម្យ ក៏បាន​សំណូមពរ​ដល់​ចៅក្រម​ជំនុំ​ជំ​រះ មានការ​បន្ធូរបន្ថយ​ទោស​ដល់​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ ដោយ​យោង​ទៅលើ​ជន​ត្រូវ​ចោទ​បាន​សារភាព​ទទួល​កំហុសរ​បស់​ខ្លួន ។ ក្នុង​សំណុំរឿង​នេះ​លោក វង្ស ធូ បាន​ទារសំណង ​ពី​ជន​ត្រូវ​ចោទ​នូវ​ទឹកប្រាក់​ចំនួន​៨​លាន​រៀល និង​សូម​អោយ​ផ្ដន្ទាទោស​ជន​ត្រូវ​ចោទ​ទៅតាម​ផ្លូវច្បាប់ ៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ