ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ពលរដ្ឋ​ កេណ្ឌគ្នា​មក​តវ៉ា​ នៅ​សាលាឃុំ​បារាយណ៍​ ​ទាមទារ​លុយ​១៨០០០​ដុល្លារ​ ជា​ថ្លៃ​លក់​ដី​ ដែល​ពួកគាត់​ អត់​ទទួលបាន​
ថ្ងៃទី ២៩ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 03:23 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 684នាក់)



​    ​
​​កំពង់ធំ ៖ ​មាន​​សេចក្ដី​ រាយការណ៍​មក​ថា​ ប្រជាពលរដ្ឋ​នៅ​ភូមិ​ចតុ​លោក ​ឃុំ​បារាយណ៍​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ ​បាន​កេណ្ឌ​គ្នា​ មក​តវ៉ា នៅ​សាលាឃុំ ​​ដើម្បី​ទាមទារ​លុយ​ចំនួន​១៨០០០​ដុល្លារ  ជា​ថ្លៃ​លក់​ដី នៅ​តំបន់​វាល​ក្រោម ​ដែល​ពួកគាត់​អត់​ទទួល​បាន​ ដោយ​ចោទ​លោក​មេឃុំ​ថា ចែក​តែ ​បក្ខពួក បង ប្អូន ​ខ្លួនឯង​។

ប្រជាពលរដ្ឋ​ទាំងនេះ ​បាន​បន្ត​ថា ​កាលពី​កន្លងមកនេះ ​ដី​ប្រភេទ​ដីស្រែប្រាំង​ នៅ​តំបន់​ខាងក្រោម ស្ថិតនៅ​ខាងលិច​អាងទឹក​សម្ដេច​តេ​ជោ​ ហ៊ុន សែន ដែល​ប្រជាពលរដ្ឋ​ខ្លះ ​ហៅ ថា​អាងទឹក​ឯកឧត្ដម​ថោង ​ខុន​ ស្ថិតនៅក្នុង​ឃុំ​បារាយណ៍ ​ស្រុក​បារាយណ៍​នេះ​ ត្រូវបាន​លក់​ឲ្យ​ទៅ ​ក្រុមហ៊ុន​ចិន​១ ឥឡូវ​ពួកគាត់ ​បាន​ទទួល​ដំណឹង​ពី​ក្រុមហ៊ុន​ចិន​នេះ​ថា​ លុយ​នោះ ​គឺ​ខាង​ក្រុមហ៊ុន ​គេ​ប្រគល់​ឲ្យ​តាម​ភូមិ​នីមួយៗ ​អស់ហើយ ​ដោយឡែក​ភូមិ​គាត់​(​ចតុ​លោក​)​ បាន​ចំនួន​១៨០០០​ដុល្លារ​   ចំណែក​ភូមិ​ដ៏​ទៃ ពួកគាត់ ​មិនដឹងថា ​បាន​ប៉ុន្មាន នោះទេ​។

ប្រជាពលរដ្ឋ​ ​បាន​បន្ត​និយាយ​​ទៀត​ថា​ ​ ចំពោះ​ការ​មក​តវ៉ា​នេះ  ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ គឺមាន​ប្រជា​ពលរដ្ឋ​៣​ភូមិ ​នៅក្នុង​ឃុំ​បារាយណ៍​នេះ ​ បាន​​មក​តវ៉ា​  រឿង​លុយ​លក់ ដី ដែល​ពួកគាត់​មិន​ទទួល​បាន​នេះ ប៉ុន្តែ​ឥឡូវ ​គឺ​ស្ងាត់​ទៅវិញ ​ទំនងជា​ ពួកគាត់​បាន​ទទួល​ចំណែក​ នោះ​ហើយ ។

ទាក់ទង​នឹង​រឿង​ខាងលើនេះ ​លោក ធូ សេង មេឃុំ​បារាយណ៍​ មិនបាន​ត្រូវ អ្នកសារព័ត៌មាន ​សុំ​បំភ្លឺ​មិន​បានទេ ​ក្នុង​ហេតុការណ៍​នេះ​ ដោយ​ទទូរ​ស័ព្ទ​របស់​លោក​ ហៅចូល​មិនបាន ​ប៉ុន្តែ​ទោះជា ​យ៉ាង​នេះ​ក្ដី ​មន្ត្រី​ក្រុមប្រឹក្សាឃុំ​បារាយណ៍​ម្នាក់ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ តាម​ទូរស័ព្ទ​ថា ថវិការ​នេះ​ គឺ​បាន​ចែក​ ចំណែក​ឲ្យ​ប្រជាពលរដ្ឋ​ នៅ​ភូមិ​ចតុ​លោក​អស់ហើយ​ ហើយ​ការ​ឡើង​មក​តវ៉ា​នេះ​ អាជ្ញាធរ  ឃុំ​កំពុង​សិក្សា​មើល​ រក​ដោះស្រាយ​។​ចំណែក​ភាគី​ប្រជាពលរដ្ឋ​វិញ​ បាន​អះអាងថា ​ការចែក​នោះ គឺ​ពួកគាត់​ មិនបាន​ទទួល​នោះទេ​ គឺ​លោ​ក មេឃុំ​ ខ្សឹបខ្សៀវ  ​ចែក​តែ​បងប្អូន​កូនក្មួយ​និង ​ បក្ខ​ពួកគាត់​ប្រមាណ​ពី​៣០​ទៅ​៤០​គ្រួសារ​ តែប៉ុណ្ណោះ ​ហើយ​ពួកគាត់​ថែមទាំង​មិនបាន​ដឹង​រឿងនេះ  ​ទៀត​ផង ទើប​ធ្លាយ ​ចេញ​កាលពី​ថ្មីៗ​នេះ ​តែប៉ុណ្ណោះ​៕​
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ