ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កសិករ​ខេត្តបណ្ឌលគិរី ​ត្អូញត្អែរ​​​​​​ពី​តម្លៃ​សណ្ដែក​បាយ​ធ្លាក់ចុះ ​,រីឯ​ទិន្នផល​ក៏​​ធ្លាក់ចុះ ​​
ថ្ងៃទី ២៩ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 02:53 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 2130នាក់)




មណ្ឌលគិរី  ៖ ​ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៦​ ​ប្រជា​កសិករ​ ​នៅ​ភូមិ​មេ​ប៉ៃ​ ឃុំ​ពូ​ជ្រៃ ​​ស្រុក​ពេជ្រ​ដា ​​  បាន​ត្អូញត្អែរ​ថា ​  តម្លៃ​សណ្ដែកបាយ ឆ្នាំនេះ​គឺ​មាន​តម្លៃថោក​ជាង​ឆ្នាំមុន ដោយ​កាល​ពី​ឆ្នាំ​២០១៥​ សណ្ដែកបាយ​០១​គីឡូក្រាម ​មានតម្លៃ​ប្រមាណ​៤​ពាន់​៥​រយ​រៀល ​  ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៦​នេះ  ​ តម្លៃ​សណ្ដែកបាយ​ក្នុង​០១​គីឡូក្រាម​លក់​បាន​ត្រឹមតែ​ពី​៣​ពាន់​ទៅ​ ៣​ពាន់​២​រៀល​ តែប៉ុណ្ណោះ​។  

​កសិករ ​ បន្តថា​  ស្រប​ពេលដែល​តម្លៃ​សណ្ដែក​ធ្លាក់ចុះ​បែបនេះ​   ចំណែក​អាកាសធាតុ ក៏​ប្រែប្រួល ថែមទៀត​  ធ្វើ​ឲ្យ​សណ្ដែក ​របស់លោក​មិនសូវ​ល្អ ​និង​បាន​ផល​តិច​។ ម្យ៉ាងទៀត​បើ​ប្រៀបធៀប ជាមួយ​ នឹង​ឆ្នាំ​កន្លងទៅ ដំណាំ​សណ្ដែកបាយ​ក្នុង​១​ហិកតា ​យ៉ាងហោចណាស់​ក៏​អាច​ប្រមូល​ផល​បាន​១​តោន​ដែរ ​ប៉ុន្តែ​ក្នុងឆ្នាំនេះ​ ចំការ​សណ្ដែកបាយ​របស់​លោក​៤​ហិកតា​  ប្រ​មូល​ផល​បានតែ​០១​តោន​ប៉ុណ្ណោះ​។

ប្រភពដដែល​ ​ បញ្ជាក់​ទៀត​​ថា ​ឆ្នាំនេះ ​លោក​ខាត​ច្រើន មិនអាច​ទប់ទល់​ជាមួយ​ការចំ​ណាយ​បានទេ ព្រោះ​ប្រមូល​ផល​បាន​តិច ​ដោយសារតែ​អាកាសធាតុ​ប្រែប្រួល​ និង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង តម្លៃ​ធ្លាក់ចុះ ឯ​ការចំណាយ​ខ្ពស់​។

ទាក់ទង​នឹង​ករណីនេះ​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី ​លោក សុង ឃាង ​បាន​ឲ្យ​ដឹងថា សម្រាប់​ ការបង្កបង្កើន​ផលដំណាំ​សណ្ដែកបាយ ​នៅ​ទូទាំង​ខេត្តមណ្ឌលគិរី ក្នុង​ឆ្នាំ​២០១៦​នេះ គឺមាន​ដាំ​លើ​ផ្ទៃដី​ប្រមាណ​៣​ពាន់​៤​រយ​៥០​ហិកតា ​បើ​ធៀប​នឹង​ឆ្នាំមុន​កើនឡើង​ចំនួន​៨៩​ហិកតា​។ ​ចំណែក​បញ្ហា​តម្លៃ​វិញ ​លោក​ទទួល​ស្គាល់ថា​ វា​ពិតជា​ធ្លាក់ចុះ​ពិតប្រាកដ​មែន ​ដោយ​ក្នុង​០១​គីឡូ​ក្រា ម​ថោក​ជាង​ឆ្នាំមុន​ប្រមាណ​១​ពាន់​រៀល​ឯណោះ​។

​ប្រធាន​មន្ទីរ​រូបនេះ​​  បញ្ជាក់ថា​ សម្រាប់​ឆ្នាំនេះ ចំការ​សណ្ដែកបាយ​មួយចំនួន​ ពិតជា​រងគ្រោះ​ដោយសារ​អាកាសធាតុ​មែន ​ដោយ​ពួកគេ​ដាំ​ចំ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​  ធ្វើ​ឲ្យ​ចំការ​សណ្ដែកបាយ​របស់​គាត់​ពុំ​ទទួល​ទិន្នផល​ច្រើន​ឡើយ​។  ​តែ​ទោះជា​យ៉ាងណា​សម្រាប់​ទិន្នផល​រួម  ​ ចំពោះ​ការប្រមូល​ផល​ដំណាំ​សណ្ដែកបាយ​នេះ​នៅ​ទូទាំង​ខេត្ត ​គឺមាន​ការកើនឡើង​ជា​ង​ឆ្នាំមុន​។​ ឯ​ចំ​ការដែល​ទទួលរង​គ្រោះ​ដោយសារ​អាកាសធាតុ​ ពុំ​ទទួល​បាន​ទិន្នផល​ច្រើន​នោះ​ មាន​តិចតួច​ប៉ុណ្ណោះ​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ