ចោរជំនាញគាស់ទ្វា រថយន្ត លួចសម្ភារៈ អស់លក្ខណ៍ត្រូវជាប់ខ្នោះ សមត្ថកិច្ច
កំពង់ឆ្នាំង៖ ជនល្មើសជំនាញលួចគាស់ទ្វា រថយន្តយកសម្ភារៈក្នុងរថយន្តដ៏សកម្មអស់លក្ខណ៍ត្រូវជាប់អន្ទាក់សមត្ថកិច្ចក្រុងកំពង់ឆ្នាំង នៅវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៧ កក្កដា ២០១៦ម្សិលមិញនេះ ខណះជនល្មើសធ្វើសកម្មភាពរួច ហើយគេចខ្លួនទៅខេត្តតាកែវ ។
សមត្ថកិច្ច បានអោយដឹងថា ជនល្មើសដែលត្រូវចាប់ខ្លួនមានឈ្មោះ ម៉ៅ ភីរម្យ អាយុ៣៤ឆ្នាំមានប្រពន្ធឈ្មោះ ម៉ានយ៉ាន អាយុ២៤ ឆ្នាំមានកូន៦នាក់ រស់នៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងមានមុខរបរមិនពិតប្រាកដ ហើយក៏ជាមុខសញ្ញាធ្វើសកម្មភាពនៅគ្រប់ទីកន្លែង តាមបណ្តាលខេត្តក្រុង ។
សមត្ថកិច្ច បានបន្ដថា បន្ទាប់ពី ទទួលបានពាក្យបណ្តឹងពីស្ដ្រីរងគ្រោះ ដែលនៅក្នុងអាយផេត និងទូរស័ព្ទរបស់គាត់ មានភ្ជាប់ដោយប្រព័ន្ធ GPS ហើយគាត់បានរាយការណ៍ មកសមត្ថកិច្ចជួយតាមដេញស្ទាក់ រហូតដល់ខេត្តតាកែវ ទើបសមត្ថកិច្ចសុំការសហការពីសមត្ថកិច្ចខេត្តតាកែ វធ្វើការឃាត់ចាប់ខ្លួនបានជនល្មើសនាំយកមកកាន់ស្នងការធ្វើការសាកសួរស្រាវជ្រាវ ។
នៅចំពោះមុខសមត្ថកិច្ចជនល្មើស បានសារភាពថា ខ្លួនគេពិតជាបានលួចគាស់ទ្វារថយន្តយកការបូបពីរថយន្តស្ត្រីរងគ្រោះពិតប្រាកដមែន ។ នៅក្នុងការបង្ក្រាបករណីនេះ សមត្ថកិច្ច បានដកហូតវត្ថុតាង ម៉ូតូមួយគ្រឿងលុយដុល្លា១១២០ដុល្លាលុយអូស្ត្រាលី៥០ដុល្លា លុយខ្មែរ២៧០០០០០រៀល អាយផេតមួយ ទូរស័ព្ទសាំ សុងមួយគ្រឿង និងកងដៃ លោហៈ៧កង ប្រដាប់សាកថ្ម និងអត្តសញ្ញាណប័ណ្ណ ។ វត្ថុតាងត្រូវបានប្រគល់អោយស្ត្រីរងគ្រោះម្ចាស់ដើមវិញផងដែរ ។
បច្ចុប្បន្ន ជនល្មើសត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យ ព្រហ្មទណ្ឌ កំរិតស្រាលខេត្ត ធ្វើការ សាកសួរ និងកសាង ឯកសារ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី នៅថ្ងៃទី២៨ ខែកក្កដានេះ ៕