ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​មនុស្ស​​​២​នាក់​​ស្លាប់ ​របួសធ្ងន់-​ស្រាល​២០​នាក់ ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៧ ​ខែកក្កដា​
ថ្ងៃទី ២៨ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 12:07 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 710នាក់)





​ភ្នំពេញ ៖ ​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១០​លើក ( យប់ ៥​លើក ) បណ្តាល​អោយ​មនុស្ស​ស្លាប់ ២​នាក់ ( ប្រុស )​ រងរបួស​ធ្ងន់ ១៨​នាក់ ( ស្រី ៦​នាក់ )  និង​របួសស្រាល ២​នាក់ ( ប្រុស ) ។

នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៦​គ្រឿង​ រួមមាន ម៉ូតូ​ចំនួន ៦​គ្រឿង រថយន្ត​ធុន​តូច ចំនួន​ ៥​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ៣​គ្រឿង យាន​ផ្សេងៗ ចំនួន ២​គ្រឿង និង​អ្នក​ថ្មើរជើង ១​នាក់ ។

​​ក្នុង​របាយការណ៍​ ​បាន​​​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​ ៥​លើក ( ស្លាប់ ១​នាក់​) , មិន​គោរព​សិទ្ធិ ៣​លើក ( ស្លាប់ ១​នាក់ ) , ប្រជែង​គ្រោះថ្នាក់ ១​លើក , និង​បត់​គ្រោះថ្នាក់ ១​លើក ។  ​ក្នុងនោះ ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ​៥​នាក់  ( យប់ ៣​នាក់ ) ។

គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន  ផ្លូវជាតិ ចំនួន ៦​លើក  ផ្លូវ​ខេត្ត​-​ក្រុង ចំនួន ៣​លើក និង​ផ្លូវលំ ចំនួន ១​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ ​រួមមាន​ ម៉ូតូ ៣​លើក រថយន្ត​ធុន​តូច ៣​លើក  និង​រថយន្ត​ធុន​ធំ ៣​លើក ​និង​យាន​ផ្សេងៗ ១​លើក ។

​​របាយការណ៍​ ដដែល​បាន​​ឲ្យ​ដឹង​ទៀត​ថា ខេត្ត រាជធានី ​ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តកណ្តាល  ​១​លើក ស្លាប់ ១​នាក់  ខេត្តក្រចេះ ២​លើក ស្លាប់ ១​នាក់ របួស ១​នាក់ និង​ខេត្តបាត់ដំបង ១​លើក របួស ១០​នាក់ ( ស្រី ២​នាក់ ) ។

​របាយការណ៍​ បានបន្ថែម​ទៀត​ថា​  លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត ​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន​ ចំនួន ៣៤៨៩​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ ចំនួន ១៤៦៦​គ្រឿង​ និង​ពិន័យ​សរុប ចំនួន ២០២៣​គ្រឿង ។​ នេះ​បើ​ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ​ចេញ​ផ្សាយ​ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ ​នេះ​ ​៕


 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ