ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សហគមន៍​ការពារ​ព្រៃឈើ​​ ដុត​​បំផ្លាញ​ ម៉ាស៊ីន​ត្រង​សឺន័រ​៣​គ្រឿង​​ ទុក​ជា​ការ​ព្រមាន​
ថ្ងៃទី ២៧ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 02:51 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 652នាក់)





ស្ទឹងត្រែង​៖ ​​​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ បាន​ចាប់​ដកហូត​ម៉ាស៊ីន​ត្រង់​សឺន័រ ​ចំនួន​៣​គ្រឿង​ ​ពី​ប្រជាពលរដ្ឋ​ដូចគ្នា​រស់នៅ​ភូមិ​ច្រប់​ឃុំ​ក្បាល​រមាស​ ស្រុក​សេសា​ន ​ដុត​បំផ្លាញ​ចោល ​ទុកជា​ការ​ព្រមាន​ដល់​អ្នក​កាត់ឈើ​ដោយ​​ខុស​ច្បាប់​ កាលពី​​រសៀល​ថ្ងៃទី​២៦​កក្កដា​២០១៦​​ម្សិលមិញ​នេះ។

ប្រជា​សហគមន៍​ បាន​និយាយថា ​​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​ស្រែគរ​បាន​នាំគ្នា​ចុះ​ចាប់​ម៉ាស៊ីន ​ត្រង់សឺន័រ​ចំនួន​៣​គ្រឿង ​ដែល​កំពុង​លួច​ចូល​អា​ឈើ​ក្នុង​ដែន​ការពារ​របស់​សហគមន៍ ​បន្ទាប់​មក​ក៏​នាំមក​អ្នកភូមិ​បាន​ពិភាក្សា​និង​ចងក្រង ​ឯកសារ​ ជា​ក្រុម​រួមមាន​ការ​ដឹងឮ​ពី​អាជ្ញាធរ​ឃុំ​លុះ​ក្រោយម​ក​គេ​បានសម្រេច​ផុត​បំផ្លាញ​ចោល​ ដោយ​មិន​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នោះ​ឡើយ​។

ពាក់ព័ន្ធករណីនេះ ​​លោក សៀក មេគង្គ មេឃុំ​ស្រែគរ​បាន​ប្រាប់​ឲ្យ​ដឹងថា  ប្រជាពលរដ្ឋ​ខាងលើ​មិន​មែនជា​សមាជិក​សហគមន៍ ​ទទួលស្គាល់​ស្របច្បាប់​ទេ​ គ្រាន់តែ​កន្លងមក​មាន​អង្គការ​ មួយចំនួន​ធ្លាប់​ហៅ​ពួកគេ ​ជា​ប្រជាពលរដ្ឋ​ធម្មតា​ឲ្យ​ទៅ​ចូលរួម​សិក្ខា​សិលា​ជា​ញឹកញាប់​ដឹង​ច្បាប់​បន្តិចបន្តួច​យក​សិទ្ធ​ផ្ទាល់ខ្លួន​ទៅ​ប្រើ​ប្រាស់​និង​បង្កើត​ជា​ក្រុម ​ដូចជា ​ក្រ សោម ​សហគមន៍​យ៉ាង​ដូច្នោះ​ដែរ​។

​លោក​មេឃុំ​បាន​បន្តថា​ បន្ទាប់ពី​ពួកគេ​ចាប់​ដកហូត​ម៉ាស៊ីន​ត្រង​សឺន័រ​ចំនួន​៣​គ្រឿង​នោះ​ ពួកគេ​បាន​មក​ប្រាប់​ ដល់​លោក ​ព្រមទាំង​បាន​ធ្វើ​ឯកសារ​កំណត់ហេតុ​រួមគ្នា​ផង​ដែរ​។​ បន្ទាប់មក​លោក​ បាន​ពន្យល់​អំពី​ច្បាប់​ ទៅកាន់​ពួកគាត់​ថា​ នឹង​ត្រូវ​ប្រគល់​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ថែរក្សា​ទុក​យើង​មិនអាច ​ធ្វើ​អ្វី​ខុស​ពី​នេះ​បានទេ​ តែ​ពួកគាត់​មិន​ព្រម​ស្តាប់ ​តាម​ការ​ណែ​នាំ​នោះ​ឡើយ​ ផ្ទុយទៅវិញ​ពួកគាត់​ បានសម្រេច​ ទាំង​កម្រោល​ត្រូវតែ​កម្ទេចចោល​៕                                                                                                ​
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ