ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​អ្នក​ជំនាញ​ខ្មែរ​ ជួសជុល ​​ប្រាសាទ​​ ​ដែល​រង​ការ​ខូចខាត​​ ​ឲ្យ​​​មាន​សោភ័ណភាព​ល្អប្រសើរ​ ឡើង​វិញ​
ថ្ងៃទី ២៧ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 12:38 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 686នាក់)





សៀមរាប​៖​  ​ក្រុម​​អ្នក​ជំនាញ​ខ្មែរ ​កំពុង​ជួសជុល​ប្រាសាទ​ឥដ្ឋ​  និង​​​ប្រាសាទបាគង ​​សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​សំណង់ ​ប្រាសាទ​ នេះ ​ដែល​មាន​ការខូចខាត​ ទទួល​បាន​សោភ័ណភាព​​ល្អប្រសើរ​ឡើង​វិញ​ ​ដើម្បីបំរើ​  ​វិស័យ​ទេសចរណ៍​ រួម​ទាំង​ទុកជា​មរតក​វប្បធម៌​របស់​កូន​ខ្មែរ​គ្រប់​ជំនាន់​។

ផ្ដែរ ​នៅ​ខ្លោងទ្វារ​ខាងកើត​នៃ​ប៉ម​ឥដ្ឋ​ លេខ​៨​ បាន​រលំ បាក់​នៅក្នុង​ខែ ​តុលា ឆ្នាំ​២០០៩​កន្លងទៅ​កំឡុង​ពេល​មាន​ភ្លៀង​ខ្លាំង​ ហើយ​ត្រូវ​បានទ​ទួល​ការសង្គ្រោះ​បឋម​ដោយ​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស​ និង​គម្រោង​អន្តរ​វិស័យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ ​ចំណែក​អ្នកបច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​បាន​បន្ត​កិច្ចការ​អភិរក្ស​និង​ជួសជុល​ប៉ម​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ​ និង​មាន​រយៈពេល​វែង​ជា​ដំណាក់កាលៗ​ ក្នុងនោះ​បាន​ចាប់ផ្តើម​ឡើង​នៅ​ខែធ្នូ ឆ្នាំ​២០១៥​ដោយ​អ្នកជំនាញ​ខ្មែរ​សរុប​១៧​នាក់​។

លោក ​តាន់ សុផល អនុប្រធាន​នាយក​ដ្ឋា​ន ​បាន​បញ្ជាក់ថា ​ប្រាសាទ​ឥដ្ឋ​ទាំងអស់​មាន​ចំនួន​៨​ស្ថិតក្នុង​បរិវេណ​នៃ​កំពែង​ទី​១​ប្រាសាទបាគង​ដែល​បាន​សាង​ឡើង​កំឡុង សតវត្ស​ទី​១០ បច្ចុប្បន្ន​ប៉ម​ប្រាសាទ​ឥដ្ឋ​ទាំងនោះ​មាន​ស្ថានភាព​ទ្រុឌទ្រោម​ដោយ​ផ្នែកៗ ត្រង់​រួត​នីមួយៗ​នៃ​ប៉ម​។ គោលបំណង​នៃ​ការជួសជុល​ប៉ម​លេខ​៨​គឺ​គ្រោង​នឹង​រៀបចំ​ជួសជុល​បំណែក​ផ្តែរ​ដើម្បី​បញ្ចូល​នៅ​ទីតាំង​ដើម​វិញ ពិសេស​គោរព​តាម​អនុសាសន៍​របស់​អ្នក ជំនាញ​Ad Hoc អាយ ស៊ី ស៊ី​- អង្គរ​។ លទ្ធផល​នៃ​ការជួសជុល​ពង្រឹង​ខ្លោងទ្វារ​ខាងកើត​នៃ​ប៉ម​លេខ​៨​នេះ បានសម្រេច​ជាង​៥០​ភាគរយ​នៃ​ការងារ​ត្រង់​រចនាសម្ព័ន្ធ​ជណ្តើរ​ខាងកើត​ដោយបាន​រៀប​ថ្ម​ជណ្តើរ​បញ្ចូល​ត្រង់​ទីតាំង​ដើម​វិញ​ត្រឹម​កាំ​ទី​៨​និង​ការជួសជុល​ពង្រឹង​ខឿន ឥដ្ឋ​ទាំងសងខាង​។ កិច្ចការ​នឹង​គ្រោង​បន្ត​ជួសជុល​បំពេញ​សសរ​ពេជ្រ​និង​សសរ​ផ្អោប​ទាំងពីរ​ក្នុង​រយ​:៦​ខែ​ខាងមុខ​។

លោក ស៊ឹម អឿ​ម ប្រធាន​ផ្នែក​គ្រប់គ្រង​ពលករ​ក្នុង​កិច្ចការ​អនុវត្ត​ជួសជុល​ឥដ្ឋ ​​និង​​​ជា​ពលករ​ជំនាញ ​​បាន​​ប្រាប់ថា នេះ​ជា​កិច្ចការ​ជួសជុល​ប្រកបដោយ​ការ​លំបាក​ និង​ទាមទារ​ការពិភាក្សា​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ជា​លើកដំបូង​ក្នុង​ការ​ជួសជុល​ផ្តែរ​ដែល​មាន​ទម្ងន់​ធ្ងន់​ ប្រមាណ​៤.៧​តោន​ដើម្បី​ដំឡើង​ដាក់​នៅ​ទីតាំង​ដើម​វិញ​ដែល​មាន​កម្ពស់​៦​ម៉ែត្រ​។

អ្នក​ជំនាញ​រូបនេះ ​បានបន្ដទៀតថា​ ការជួសជុល​ប៉ម​លេខ​៨​ នៃ​ប្រាសាទបាគង ​បាន​ប្រើប្រាស់​អ្នកបច្ចេកទេស​និង​ពលករ​ ជំនាញ​ក្នុង​ស្រុង​ទាំងអស់​ចំនួន​១៧​នាក់ ​ដែល​ពួកគាត់​រស់នៅ​ក្បែរ​បរិវេណ​ប្រាសាទ​នៃ​ភូមិ​ ឪឡោក ស្រុក​ប្រាសាទបាគង ​ពលករ​ជំនាញ​ទាំងអស់​ធ្លាប់​បាន​ទទួល​ការបណ្តុះបណ្តាល​ ច្រើន​ផ្នែក​កិច្ចការ​ជួសជុល​ឥដ្ឋ​តាំងពី​ឆ្នាំ ១​៩៩៤​ដោយ​អនុវត្ត​គម្រោង​ជួសជុល​ប៉ម​ប្រាសាទ​ ព្រះ​គោ ​ដែល​ជា​គម្រោង​របស់​អន្តរជាតិ​ឈ្មោះ ​The Royal Angkor Foundation ដូច្នេះ ​ពួកគាត់​កំពុង​បន្ត​ចំណេះ​ដឹង​និង​បទពិសោធន៍​ទាំងនោះ​តាម​រយៈការបណ្តុះ​បណ្តាល ​និង​មាន ​ឈាមជ័រ​នៃ​ញាតិសន្តាន​របស់​គាត់​ដែល​បាន​ជួសជុល​ប្រាសាទ​កំឡុង​ប្រាសាទ​ទទួល​ការ​អភិរក្ស​ដោយ​សាលា​បារាំង​ ចុង​បូព៌ា​(EFEO)​។

 រាល់​បច្ចេកទេស​ក្នុង​ការ​ជួសជុល​ឥដ្ឋ​គឺ​បាន​ប្រើប្រាស់​បច្ចេកទេស​បុរាណ​ និង​ផលិតផល​ក្នុងស្រុក​សុទ្ធសាធ​រួមមាន​កំបោរលៀស កម្ទេច​ឥដ្ឋ ​ដីខ្សាច់ ​កាវ​ស្បែក​គោ​ និង​ស្ករត្នោត​ដែល​ជា​ធាតុ​បន្សំ​នៃ​ល្បាយ​បាយអ​សម្រាប់​ភ្ជាប់​ឥដ្ឋ ​និង​ឥដ្ឋ​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ