ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អាជ្ញាធរ និង​ពលរដ្ឋ​រួម​គ្នា​ដាំ​កូនឈើ​ នៅ​​​តំបន់​ព្រៃ​លិច​ទឹក​ ​ទំនប់​ទឹក​ព្រះបាទ​បរមនាថ​ នរោត្តម សីហមុនី ​​ឃុំ​ច្រ​ណូ​ក​
ថ្ងៃទី ២៦ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 02:58 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 627នាក់)



កំពង់ឆ្នាំង​ ៖ ត្រី​ត្រូវ​ការ​​ ​ព្រៃ​លិច​ទឹក​ដើម្បី​ជា​​​ជំរក​ពង​កូន ​ដូច្នេះ​​យើង​ត្រូវ​ការពារ​តំបន់​អភិរក្ស​មេ​ពូជ​ត្រី ​អោយ​បាន​ល្អ​ និង​គង់វង្ស ​សរុប​មក   ​មានព្រៃ​លិច​ទឹក​ ​គឺ​មាន​ត្រី ​ អស់​ព្រៃ​លិច​ទឹក​គឺ​អស់​ត្រី ។

លោក អភិបាលរង​ខេត្ត​កំពង់​ឆ្នាំង​ សៀត គឹម​លៀង​  បាន​ថ្លែង​បែបនេះ​ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កក្កដា  ឆ្នាំ​២០១៦​ ក្នុង​ពិធី​ដាំ​កូនឈើ​ព្រៃ​លិច​ទឹក​ចំនួន​៣.០០០​ដើម ​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក ក្រោម​ទំនប់ទឹក​ព្រះបាទ​បរមនាថ​ នរោត្តម សីហ​មុនី នៅក្នុង​ភូមិ​ឯលិច​ឃុំ​ច្រ​ណូ​ក ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។  

នៅក្នុង​ពិធី​នេះ​ ​គេ​ពិនិត្យ​ឃើញ​មាន​វត្តមាន​លោកនាយ​អ​ធិការដ្ឋាន​រដ្ឋបាល​ជល​ផល​ខាងត្បូង​បឹង​ទន្លេសាប​ លោកនាយខ​ណ្ឌ នាយផ្នែក នាយ​សង្កាត់ រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង មន្ត្រីរាជការ​ស្រុក​កំពង់លែង ​កងកម្លាំងប្រដាប់អាវុធ​ សិស្សានុសិស្ស ​និង​ប្រជាពលរដ្ឋ​ សរុប​ប្រមាណ​ជាង​៤០០​នាក់​ ​ចូលរួម​ផងដែរ​​។

លោក អភិបាលរង បាន​បន្តថា​ ពីមុន​មក ​នឹ​ង​ពេលនេះ ​ត្រី​ចិញ្ចឹម​យើង ​តែបើ​យើង​ទាំង​អស់គ្នា​ ការ​ពារ​មិន​បានទេ ​នៅពេល​ខាងមុខនេះ​ យើង​នឹង​ចិញ្ចឹម​ត្រី​វិញ​ទើប​មាន​ត្រី​ហូប ​ ដូច្នេះ  ​​ត្រូវ​​រក្សា​ការពារ​ជំ​រក​ត្រី​ ឲ្យ​បាន​គង់វង្ស ​សំដៅ​អោយ​ត្រី​ពង​កូន​តាម​ធម្មជាតិ ​ចិញ្ចឹម​មនុស្ស​យើង ​ប្រសើរ​ជាង​យើង​ចិញ្ចឹម​ត្រី ​ដែល​ការ​ចិញ្ចឹម​ត្រី​ នោះ​ទម្រាំ​បាន​ហូប​ មិន​មែន​ជា​ការងារ​​ស្រួល​​នោះ​ឡើយ​។

លោក ផៅ ស្រៀ​ង អភិបាលរង​ស្រុក​កំពង់លែង ​បានលើកឡើងថា​  ស្រុក​កំពង់​លែងមាន​៩​ឃុំ និង​៤៤​ភូមិ មាន​ប្រជាពលរដ្ឋ​សរុប​១១.៤៨០​គ្រួសារ ​ស្មើ​និង​៥៥.៦៥៨​នាក់ នៅក្នុង​រដូវវស្សា តំបន់​លិច​ទឹក​មាន​៤​ភាគ ​លើ​៥​ភាគ​ នៃ​ផ្ទៃដី​ស្រុក​ទាំងមូល​ ។ វិស័យ​ជលផល​ ស្រុក​មាន​៧​សហគមន៍​នេសាទ និង​មាន​តំបន់​អភិរក្ស​ចំនួន​៣​កន្លែង ​ បញ្ហា​ប្រឈម​  កន្លងមក​មាន​អ្នក​ដុត​ព្រៃ រកមុខ​អ្នក​ប្រព្រឹត្ត​មិនឃើញ ​មាន​អ្នក​ប្រើ​ឧបករណ៍​ខុសច្បាប់ ​នៅក្នុង​រដូវ​បិតនេសាទ  មាន​អ្នក​លួច​ភ្ជួរ​យក​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​គោក​ព្រះ​ រកមុខ​មិនឃើញ ​ដោយសារ​ទី​ក​ន្លែ​ង​ ប្រព្រឹត្ត​បទល្មើស​នៅ​ឆ្ងាយ​ពីទី​​រួម​ស្រុក​។

លោក សោម ភិ​រុណ​ នាយខ​ណ្ឌ រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​ បាន​ថ្លែងថា​   ខេត្តកំពង់ឆ្នាំង​​ មាន​តំបន់​ព្រៃ​លិច​ទឹកជា​ជំរក​ដ៏​សំខាន់​សំរាប់​ប្រភព​ធនធាន​ជលផល​ចំនួន៨៩.៤០៤​ហិកតា  ​មាន​កន្លែង​អភិរក្ស​ជលផល​៧​កន្លែង​ទំហំ ​៩.៩៥៩​ហិកតា ​ មាន​កន្លែង​អភិរក្ស​នៅក្នុង​សហគមន៍​នេសាទ​ចំនួន​៤១​កន្លែង​។ ​នៅក្នុង​រយះ​ពេល​ជាង​៦​ខែ​ ក្នុង​ឆ្នាំ​២០១៦​នេះ បង្ក្រាប​បទល្មើស​នេ​សាទបាន​៩១​ករណី​  បំផ្លាញ​ចោល​វត្ថុតាង​៧២​ករណី​  ចាប់​ជនល្មើស​ដាក់​ពន្ធនាគារ​១១​នាក់ ប្រាក់​ពិន័យ​ បាន​២២.៦០០.០០០​រៀល​។

លោក នាយខ​ណ្ឌ រដ្ឋបាល​ជលផល  បានបញ្ជាក់​ថា​ ការដាំ​កូនឈើ​ព្រៃ​លិច​ទឹក​ក្នុងថ្ងៃនេះ​មាន​ចំនួន​៣.០០០​ដើម ​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​ក្រោម​ទំនប់ទឹក​ព្រះបាទ​បរមនាថ​ នរោត្តម សីហ​មុនី ដែល​រង​ការ​ខូចខាត​ដោយ​ភ្លើងព្រៃ​ឆេះ​ កាលពី​ប្រាំង​មិញ​នេះ​។ ព្រៃ​លិច​ទឹក​មាន​សារប្រយោជន៍​សំខាន់​ណាស់​ ដល់​ទៅ​១៣​យ៉ាង​ លោក​ស្នើ​សុំ​អោយ​ប្រជាពលរដ្ឋ ​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​រួមគ្នា​ការ​ពារ​អោយ​បាន​និង​សហការគ្នា​បង្ក្រាប​ និង​ចាប់ខ្លួន​ជនល្មើស​បំផ្លិចបំផ្លាញ​ព្រៃ​លិច​ទឹក​អោយ​បាន ដើម្បី​ផ្ទន្ទាទោស​អោយ​មាន​ម៉ឺងម៉ាត់ ​កុំអោយ​អ្នកផ្សេង​ទៀត​យក​គំរូ​តាម ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ