ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​កំពុង​តែបើក​លុច​ស៊ីស​RX ៣០០ ​​​ផ្ទុះ​ឆេះ​​បង្ក​ការ​ភ្ញាក់ផ្អើល​​កណ្តាល​ក្រុងស្វាយរៀង​​
ថ្ងៃទី ២៥ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 04:44 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 612នាក់)





ស្វាយរៀង​៖​ រថយន្ត​ លុច​ស៊ីស RX ៣០០ ខ​ណះ​ដែល​កំពុង​បើកបរ​ស្រាប់តែ​ឆេះ​យ៉ាង​ សន្ធោសន្ធៅ​ម្ចាស់​លោត​ចេញពី​រថយន្ត​ស្រវា​ទាញ​ទុយយោ​ទឹក​ បាញ់​ពន្លត់​តែ​មិន​អាច​គ្រប់គ្រង​អណ្ដាតភ្លើង ​បាន​ទើប​ហៅ​រថយន្ត​ពន្លត់​អគ្គីភ័យ​ ជួយ​អន្តរាគមន៍​ ​កាលពី​វេលា​ម៉ោង​៣​និង​១៣​នាទី​ថ្ងៃទី​២៥​ ខែកក្កដា​ឆ្នាំ​២០១៦​ ស្ថិត​ក្នុងភូមិ​មេភ្លើង​សង្កាត់​ស្វាយរៀង​ ក្រុង​ស្វាយរៀង​។​

ប្រភពពី​អ្នកឃើញ​ហេតុ​ការ​ បានអោយដឹងថា ​នៅ​មុន​ពេល​កើតហេតុ​ការណ៍​នេះ​ ឡើង​គេ​ឃើញ​បុរសម្នាក់ ​ជា​ជនជាតិ​ចិន​ ជិះ​រថយន្ត​លុច​​ស៊ីស RX ៣០០  ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2-I5683 ​បើកបរ​ពី​ជើង​មក​ត្បូង​ មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ឆេះ​ហុយ​ទ្រលោម ​ផ្អើល​​ដល់​ប្រជា​ពល​រដ្ឋ  ។​ ចំណែក​ម្ចាស់​​មាន​ការ​ភ័យ​ស្លន់ស្លោ ​​ចុះ​ពី​រថយន្ត​ទាញ​ទុយ​យោ​ទឹក​ពលរដ្ឋ​មក​ពន្លត់​ តែ​មិន​រលត់​ក៏​ហៅ​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​៣​គ្រឿង​ បាញ់​ព​ន្លត់​ ទើប រលត់​។

​ប្រភព​ ​បាន​បន្តទៀតថា​ នៅក្នុង​រថយន្ត​ដឹក​ធុង​ខ្យល់​អុក​ស៊ីហ្សែ​ន​ពេញ ​ហើយ​រថយន្ត​នេះ​ដែរ​ ក៏ចាក់​ហ្គាស៍ ​ទៀតផង​ ទើប​ធ្វើ​អោយ​លំនៅឋាន​ ក្បែរ​នោះ ​ងាយ​និង​ឆាបឆេះ​តែ​សំណាង​ហើយ​បាន​សមត្ថកិច្ច​ ជួយ​អន្តរាគមន៍​ទាន់​សភាពការណ៍ ​។​រហូតមកដល់​ល្ងាច​ថ្ងៃទី​ ដដែល​នេះ​ជនជាតិ​ចិន​ដែល​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​ចំណែក​រថយន្ដ​ឆាបឆេះ​នេះ ក៏មិនដឹង​បណ្ដាល​មក​ពីមូលហេតុអ្វីនោះដែរ​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ