ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រថយន្ត​ធន់​តូច​ ​បើក​ប្រលះ​ រថយន្ដ​ធន់ធំ​ ពេញ​មួយ​ទំហឹង​ ផ្ទុះ​ឆេះ​​ ​ស្លាប់​ អាណោចអាធ័ម​​
ថ្ងៃទី ២៥ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 02:46 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 634នាក់)





កំពង់ឆ្នាំង ៖ ​​​ឧបទ្ទរហេតុ​គ្រោះថ្នាក់​ចរាចរណ៍​​កើតឡើង​​គួរ​ឲ្យ​រន្ធត់​ ដោយ​ មាន​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ​បន្ទាប់​ពី​រថយន្ត​តូយ៉ូតា​ព្រុស​​  ​បាន​បុក​​​រថយន្ត​កុង​តឺន័​រ​ ​ពេញ​មួយ​ទំហឹង​ ​បណ្តាល​អោយ​អ្នក​បើកបរ​រថយន្ត​ព្រុស​ គាប​ជាប់​ស្លាប់​​ នៅក្នុង​រថយន្ត ​កាលពី​វេលា​ម៉ោង ៩​និង​៣០​យប់​ថ្ងៃទី​២៤ ​ខែកក្កដា ​ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ​ស្ថិតក្នុង​ភូមិ​អូ​រូង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​ ចរាចរណ៍​ស្រុក​កំពង់ត្រឡាច​ បានឲ្យ​ដឹង​ថា​ នៅ​មុនពេល​កើតហេតុ ​មានរ​ថយ​តូ​យូ​តា​ព្រុស ​មួយ​គ្រឿ ពាក់​ស្លាក​លេខ​ភ្នំពេញ ២AI-៨៣៤៦ ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​យ៉ាង​លឿន ​នៅពេល​ម​ដល់​ចំណុច​កើតហេតុ ​ដែល​ជា​កន្លែង​ផ្លូវ​កោង​ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​កុងតឺន័រ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣D-១៤២៦ ​ដែល​កំពុង​ធ្វើដំណើរ​ច្រាសទិស​គ្នា ​បុក​ពេញ​មួយ​ទំហឹង ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង  ​បណ្តាល​អោយ​អ្នកបើកបរ​រថយន្ត​តូ​យូ​តា​ព្រុស ​គាប​ជាប់​នៅក្នុង​រថយន្ត​ឆេះ​ស្លាប់​តែម្តង​ ។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មក​ពន្លត់ រហូតដល់​ម៉ោងជាង​១០​យប់​ ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​។

នគរបាល​ ចរាចរណ៍ ​បានបន្ដ​ទៀត​​ថា សព​ដែល​ស្លាប់​នៅក្នុង​រថយន្ត​ព្រុស សមត្ថកិច្ច​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះទេ ​ព្រោះ​សាកសព​ឆេះ​ស្ទើរ​អស់​ទៅ​ហើយ ។​ដូចនេះ ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាត់​សមាជិកគ្រួសារ ​អោយ​មករ​ក​នៅ​ស្រុក​កំពង់ត្រឡាច ៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ