អាជ្ញាធរកម្ពុជា-ថៃ ជួបគ្នាពិភាក្សា បើកច្រកជប់គគីរ
ឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ អាជ្ញាធរកម្ពុជាខេត្តឧត្តរមានជ័យ បានជួបជាមួយអាជ្ញាធរថៃខេត្តបុរីរាំ ដើម្បីពិភាក្សាបើកច្រកជប់គគីរ និងត្រៀមដាក់អូស្គូ ។
ក្នុងពិធីជួបពិភាក្សានេះខាងភាគីកម្ពុជាដោយនាំដោយ លោកវរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាល ស្រុកបន្ទាយអំពិល តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ។ចំណែកខាងភាគីថៃដោយនាំដោយលោក វិចិយ៉ា ចាន់ឆ្លង អភិបាលរងខេត្តបុរីរ៉ាំ និងលោក ឆាតឆាយ រតនះ ផាណុប អភិបាលស្រុកបានក្រួត ខេត្តបុរីរ៉ាំ ព្រមទាំងមានគណៈប្រតិភូអមដំណើររវាងភាគីទាំងពីរចូលរួមជាច្រើននាក់ផងដែរ។
កិច្ចប្រជុំពិភាក្សារវាង កម្ពុជា-ថៃ ក្នុងការត្រៀមដាក់អូស្គូ បើកច្រកជប់គគីរ សាយតាគូន ជាច្រកអន្តរជាតិ និងប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វ៉ាត់ប៉ារ៉ា នីន អភិបាលរងខេត្តឧត្តរមានជ័យ លោក ហាំ ម៉េង អភិបាលស្រុកបន្ទាយអំពិល នាពេលខាងមុខនេះ ៕