ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បើក​រថយន្ត​ CRV​​​ឆ្លង​ផ្លូវដែក ​ត្រូវ​រថភ្លើង​បុក​ប៉ើង​​ខ្ទាត​ជាច្រើន​ត្រឡប់ ​របួសធ្ងន់​២នាក់
ថ្ងៃទី ២៥ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 11:59 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 679នាក់)




​ព្រះសីហនុ ៖ ​រថយន្ត​CRV​ មួយគ្រឿង​ បើក​ឆ្លងផ្លូវ​ដែក​ខ្វះ​ការប្រុងប្រយ័ត្ន​ត្រូវ​រថភ្លើង​បុក​ប៉ើង​ ផ្លោង​ជាច្រើន​ត្រឡប់​របួស​មនុស្ស​២នាក់​ ​កាល​ពី​វេលាម៉ោង​​ប្រមាណ​២​រសៀល​ថ្ងៃទី​២៤ កក្កដា ​នៅ​ចំនុច​ផ្លូវដែក​ ផ្លូវ​ចូល​រោងចក្រ​ទឹកកក​ ស្ថិតនៅ​ភូមិ​រំដួលជើងភ្នំ​ សង្កាត់​លេខ១​ក្រុង-ខេត្ត​ព្រះសីហនុ​។

ក្រោយ​កើតហេតុ​រថភ្លើង​មិនបាន​ឈប់​នោះទេ​ ពោល​គឺ​បាន​បន្ត​បើក​ចូលទៅ​ស្ថានីយ​នៅ​ក្រុងព្រះសីហនុ​ បាត់ស្រមោល​។​ដោយឡែក​ ជនរងគ្រោះ​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​។

​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា រ​ថ​យន្ត​ត្រូវ​រថភ្លើង​បុក​នេះ​ម៉ាក​ HONDA C R V​ ពណ៌​ខ្មៅ​ផ្លាក លេខ ​PP 2J 1560 ម្ចាស់​រថយន្ត​ និង​ជា​អ្នកបើកបរ​ឈ្មោះ​ នួន ភា​ម ​ភេទ​ប្រុស​អាយុ​៣៨ឆ្នាំ​ ជនជាតិខ្មែរ ​របួស​ស្រាល ​។ចំណែក ​អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ​ណង សា​រ៉ែ​ន ​ភេទ​ប្រុស​អាយុ​៤៤ ឆ្នាំ​ខ្មែរ​របរ ​មេការ​គ្រឿងចក្រ ​(​របួស​បាក់ឆ្អឹង​ដងកាំបិត​ខាងស្តាំ ​នឹង​ថ្លោះ​ក​។​អ្នក​ទាំងពីរ​រស់នៅ ភូមិ​៣សង្កាត់​លេខ​៤ ក្រុង-​ខេត្ត​ព្រះសីហនុ ។​

សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​CRV​ នេះ​បើក​យឺតៗ​ឆ្លងកាត់​ផ្លូវដែក​ពេលនោះ​រថភ្លើង​ក៏​បើក​មកដល់​ហើយ​បុក​ប៉ើង​​រថយន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់​បង្ក​ឲ្យ​រង​របួស​មនុស្ស​និង​ខូចខាត​រថយន្ត​ធ្ងន់ធ្ងរ​។​សមត្ថកិច្ច​ បាន​ដកស្រង់​សម្តី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតមាន​គ្រោះថ្នាក់​ចរាចរ​ណ៍​ ​នេះ​គេ​មិនបាន​លឺ​សម្លេង​ចុច​ស៊ីផ្លេ​រ​របស់​រថភ្លើង​នោះទេ​ ។​ក្រោយ​កើតហេតុ​រថយន្ត​ត្រូវ​ក្រុម​គ្រួសារ​ស្ទូច​យក​ទៅ​ជុស​ជុល​ដោយ​ខ្លួនឯង​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ