ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ដីព្រៃ​ហាម​ឃាត់​​របស់​រដ្ឋ​ រាប់ពាន់​ហិចតា ​ត្រូ​វ​បាន​គេ​កាប់​ទន្ទ្រាន​យក​​​​ ក្រោម​ចំណាត់ការ​មិន​មាន​ប្រសិទ្ធភាព​មន្ដ្រី​ជំនាញ​​
ថ្ងៃទី ២៥ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 11:29 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 715នាក់)




​កំពង់ធំ ៖ ​ដីព្រៃ​រាប់​រយ​ហិចតា ​នៅ​ចំណុច​ខាងលិច​ឈាង​ខាងត្បូង ភូមិ​ទំអរ ​ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ​ត្រូវ​បាន​ជន​ទុច្ចរិត​ បាន និង​កំពុង​កាប់​ទន្ទ្រាន​រំលោភ​យក​រាប់ពាន់​ហិតា​ ក្រោម​ចំណាត់ ការ​មិន​មាន​ប្រសិទ្ធភាព​របស់​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​។

នៅ​តំបន់​ព្រៃ​នេះ ខាងក្រៅ​ជាប់​នឹង​ផ្លូវ មាន​ស្លាក​សរសេរ ថា  ​ជា​ព្រៃ​ជម្រក​សត្វ​ស្វា ​ប៉ុន្តែ​ចូល ទៅ​ខាង​ក្នុង​ប្រមាណ​២០០​ម៉ែត្រ ​សុទ្ធតែ​ចំការ​ដំណាំ ​វាល​ធំ​ល្វឹងល្វើយ​រាប់​រយ​ហិចតា​ និង​កន្លងមក​ថ្មីៗ នេះ កំពុង​មាន​សកម្មភាព កាប់​ទន្ទ្រាន​ដីព្រៃ​នេះ ជា​បន្ត​។

អ្នក​កំពុង​កាប់​ទន្ទ្រានព្រៃ​នេះ ​បាន​អះអាងថា ​ពួកគាត់​ជា​កម្មករ គេ​ជួល​មក​ឲ្យ​កាប់ តែប៉ុណ្ណោះ​គឺមាន​ឈ្មោះ ​ តុល ឡ​ន​ និង​ឈ្មោះ សៀង ព្រីង​ មាន​ប្រពន្ធ​ឈ្មោះ ទុំ ចេក​ នៅ​ភូមិ​ឃុំ​ទំរីង​នេះ ជា​អ្នក​ជួល​គាត់​។​ ចំណែក​អ្នកភូមិ​ទំអរ បាន​និយាយ​ឲ្យ​ដឹងថា ​ឈ្មោះ​ តុល ឡ​ន ជា​ប្រធាន​សាខា​អង្គការ  បរិស្ថាន​១​ ប្រចាំខេត្ត​កំពង់ធំ ​និង​មាន​ទីតាំងនៅ​ភូមិ​ទំអរ​នេះ ​និង​ឈ្មោះ សៀង ព្រីង ជា​ឈ្មួញ  កាប់ ទន្ទ្រាន​ដីព្រៃ​នេះ ​យកទៅលក់​ឲ្យ​គេ ​រាប់រយ​ហិចតា​ហើយ​ក្នុង​ពេល​កន្លងមក​ ដោយ​មានការ​ត្រូវរ៉ូវ​គ្នា ជាមួយ​សមត្ថកិច្ច​រដ្ឋ​បាល​ព្រៃឈើ ​ដែល​សមត្ថកិច្ច​នៅទីនេះ ​បច្ចុប្បន្ន​ឈ្មោះ​ សៀង ព្រីង​នេះ ​នៅតែ​បន្ត  កាប់​រុករាន​ដដែល ​ក្រោម​ការ​ចំណាត់ការ​មិន​មាន​ប្រសិទ្ធភាព​របស់​សមត្ថកិច្ច​មេព្រៃ​។

​លោក ​តុល ឡ​ន បាន​ប្រាប់​ឲ្យ​ដឹងថា ​លោក​មិន​មាន​ដី​ពិតប្រាកដ​នៅ​តំបន់​នោះ ​ឡើយ គ្រាន់តែ​គេ​ថា​ ឲ្យ ក្បាល​១០ ​និង​បណ្ដោយ​៤០​ម៉ែត្រ ​តែ​មិនដឹង​ដី​នោះ​នៅ​ចំណុច​ណា​នោះទេ ​ហើយ លោក​ក៏​មិនបាន​រវល់​អី ​នឹង​ដី ​ដែល​​គេ​ថា ​ឲ្យ ​គ្រាន់តែ​ខ្យល់​នោះ​ដែរ​។

លោក ស៊ិន សៀង ឡាយ នាយរង​រដ្ឋបាល​ព្រៃឈើ សង្កាត់​ទំរីង បាន​ប្រាប់​អ្នកសារព័ត៌មាន ថា​ ចំណុច​ព្រៃ​នេះ​ ជា​តំបន់​ព្រៃឈើ ដាំ​ស្ដារឡើងវិញ ​ស្ថិតនៅក្នុង​ដែន​ព្រៃ​អង់​តែ​ន​ ជា​ព្រៃ​ហាមឃាត់ របស់​រដ្ឋ​។​លោក ​ បាន​បញ្ជាក់ថា ការ​កាប់​ទន្ទ្រាន​ដីព្រៃ​នេះ គឺ​លោក​ទទួលស្គាល់ ​ថា​ មាន​មែន ហើយ​ឈ្មោះ​អ្នក​កាប់​ទន្ទ្រាន​ដីព្រៃ​នេះ​ខ្លះ ​ត្រូវ​បាន​សមត្ថកិច្ចរ​ដ្ឋ​បាល​ព្រៃឈើ កសាង   ​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ​អស់ហើយ ​និង​ខ្លះទៀត កំពុង​ស្រាវជ្រាវ​ធ្វើ​បន្ត​ ចំណែក​សកម្មភាព ​កំពុង​រុករាន​នោះ គឺ​លោក​ តិ​ប ញាតា​ នាយ​ខណ្ឌ​បាន​ចុះទៅ​ទីនោះ ​ដោយផ្ទាល់ៗ ​និង​កំពុងមាន ​ចំណាត់ការ​ក្ដៅ​គគុក​ទៀតផង ​ហើយ​នៅពេល​ដែល​លោកនាយ​ខណ្ឌ ឬ​សមត្ថកិច្ច​ចុះទៅ គឺ​ពួកគេ ​រត់គេចខ្លួន​អស់​ហើយ បន្សល់​តែ​ស្លាកស្នាម ​តែប៉ុណ្ណោះ ។

លោក​ឡង គី​សឹង អភិបាលស្រុក​សណ្ដាន់ ដែល​ទើប​មកកាន់​ដំណែង​ថ្មីៗ​ ដែល​គេ​យល់ថា មិន​គ្រប់គ្រង​ភូមិសាស្ត្រ​បាន​ទាំងស្រុង​នោះ បាន​អះអាងថា  ​លោក​ទទួលស្គាល់​មាន​កា​រកាប់​ទន្ទ្រាន ដីព្រៃ​នៅ​ចំណុច​នោះ​មែន​ ប៉ុន្តែ​លោក​បាន​ចំណាត់ការ​ឲ្យ​នាយក​សាលាស្រុក​ដឹកនាំ​ កំលាំង​ចុះទៅ ប៉ុន្មាន​ដង​ហើយ ​ប៉ុន្តែ​នៅពេល​ចុះទៅ គឺ​គេ​ដឹងខ្លួន​មុន​ រត់គេច​អស់​។ លោក​ នឹង​ចុះទៅ ​ដោយផ្ទាល់ ដើម្បី​បន្ត​ចំណាត់ការ​រឿង​នេះ ជា​បន្ត​។

ប្រជាពលរដ្ឋ​កំពុងតែ​រង់​ចាំមើល​ចំណាត់ការ របស់លោក​អភិបាលស្រុក​សណ្ដាន់ លោក ឡង គឺ​សឹង ដែល​មិន​មានរឿង  ​អាស្រូវ នឹង​បទល្មើស​ព្រៃឈើ និង​ការទន្ទ្រាន​ដីព្រៃ​ហាមឃាត់​របស់ រដ្ឋ​នេះ តើ​មាន​ប្រសិទ្ធភាព និង​តម្លា​ដែរឬទេ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ