ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​សមត្ថកិច្ច​​អន្តោប្រវេសន៍​ខេត្តសៀមរាប​ ឃាត់ខ្លួន​​ ជនបរទេស​ចំនួន​០២​នាក់​ ​​​រ​ស់​នៅ​​គ្មាន​ច្បាប់
ថ្ងៃទី ២៣ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 04:27 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 694នាក់)




សៀមរាប​៖​ ​ ជនបរទេស​ចំនួន​២​នាក់​ ដែលជា​ជនជាតិ​អង់គ្លេស​ បាន​លួចលាក់​ស្នាក់នៅ​ខុសច្បាប់​នៅក្នុង​ក្រុង​សៀមរាប ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ខេត្តសៀមរាប ​បានធ្វើការ​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល ​រក​ឃើញ​​ ​​នៅក្នុង​ភូមិ​មណ្ឌល​៣ ​សង្កាត់​ ស្លក្រាម ក្រុង​-​ខេត្តសៀមរាប​ នា​ ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០១៦ ​ម្សិលមិញ​នេះ ​។

លោក​វរសេនីយ៍ទោ វ៉ាន់ រិ​ទ្ធ ប្រធានការិយាល័យ នគរបាល​អន្តោប្រវេសន៍​ បាន​ឲ្យ​ដឹងថា​ ​ជនបរទេស ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ មាន​៖១-​ឈ្មោះ GaVin  Martin Patrick christopher gavin ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​ ជនជាតិ​អង់គ្លេស​មុខរបរ​គ្មាន​កាន់​លិខិត​ឆ្លង​ដែល​លេខ​៥២០០០៥១៤៦​។ ២​ឈ្មោះ​ Pauline ann Mirgan​ភេទ​ស្រី​ជនជាតិ​អង់គ្លេស​មុខរបរ​គ្មាន ​កាន់​លិខិតឆ្លងដែន​លេខ​៧០៦០៦៣០៣៩​ ។

​​លោក​ បាន​បន្ដ​ថា​ នៅ​ចំពោះមុខ​សមត្ថកិច្ច​ ជន​បរទេស​ទាំង​ពីរ​រូប​នេះ ​​ ​បាន​សារភាព​​ថា រូបគាត់​ទាំង​០២​នាក់​ ជា​ប្តី​ប្រពន្ធ​ចូល​មក​ប្រទេស​កម្ពុជា ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ​ក្នុង​កំឡុង​ចុងឆ្នាំ​២០១៣​មូល​ហេតុ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ​ដោយសារ​ពួកគាត់​ស្នាក់នៅ​ដោយ​ខុសច្បាប់ ​ហួស​ទិដ្ឋាការ​ម្យ៉ាងវិញទៀត ​ពួកគាត់ ​អត់​មាន​មុខរបរ ​និង​ប្រាក់​សំរាប់​បន្ត​ទិដ្ឋាការ​។

បច្ចុប្បន្ន​ជនបរទេស​ទាំង​០២​នាក់ ​ស្ថិតនៅក្នុង​ការសាកសួរ​របស់​កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​មណ្ឌល​ត្រៀម​ បណ្ដេញចេញ​(​ន​៧)​ ប្រចាំ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប ​របស់​អគ្គនាយក​ដ្ឋាន​ស៊ើបអង្កេត​នៃ​ការអនុវត្ត​នីតិវិធី​ ក្រសួងមហាផ្ទៃ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ