ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បើក​ម៉ូតូ​ទៅ​បុក​គោយន្ត​កន្ត្រៃ​ ពីក្រោយ​​​ ស្លា​ប់​ខ្លួនឯង ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​
ថ្ងៃទី ២៣ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 03:35 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 604នាក់)





សៀមរាប​ ៖​ ​បុរស​ម្នាក់​ បើក​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន​ ​​​ជ្រុល​ទៅ​បុក​គោយន្ត​កន្ត្រៃ​ ឈប់ស្ងៀម​ពីក្រោយ​ពេញទំហឹង​​ បណ្តាល​ឲ្យ​ស្លា​ប់​ ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​ឯ​អ្នក​បើក​គោយន្ត​ប្រឹង​រត់​បាន​ចម្ងាយ​១៥​គីឡូម៉ែត្រ​ក៏​ត្រូវ​សមត្ថកិច្ច​កិច្ច​ឃាត់ខ្លួន​។

ហេតុការណ៍​នេះ​ កើតឡើង​នៅ វេលា​ម៉ោង​១៩ និង​៣០​នាទី​យប់ ថ្ងៃទី​២២ ខែ​កក្កដា  ឆ្នាំ​២០១៦​ នៅលើ​ដងផ្លូវ​ក្រាល​កៅស៊ូ ​ស្ថិតនៅ​ក្នុងភូមិ​ពង្រ​ថ្មី ឃុំ​សសរស្តម្ភ ​ស្រុក​ពួក​ខេត្តសៀមរាប ។

​នគរបាល​ស្រុក​ពួក ​បាន​ឲ្យ​ដឹងថា​ នៅក្នុង​ហេតុការណ៍​នេះ​ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ​បន្ទាប់ពី​បាន​បញ្ជូន​ទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ឃុំ​សសរស្ដម្ភ​  ​គ្រោះថ្នាក់​ចរាចរណ៍​​នេះ​បង្កឡើង​ដោយ​គោយន្ត​កន្ត្រៃ​ទឹក​ឪឡឹក​លក់ ​បើកបរ​ដោយ​ឈ្មោះ រឿន អ៊ា​ក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ​មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ពេ​ង ឃុំ​ដូន​ពេ​ង ​ស្រុក​អង្គរជុំ​ខេត្តសៀមរាប​ បាន​បើក​ពី​ត្បូង​ទៅ​ជើង​លុះដល់​ចំណុច​កើតហេតុ​បាន​ឈប់​ ដោយ​មិន​មាន​ដាក់​ស្លាក​សញ្ញា​សំគាល់​ហើយ​ត្រូវ​បាន​អ្នក​បើកបរ​ម៉ូតូ សេ​១០០ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ​បើក​ស្រប​ទិស​គ្នា ​មកពី​ក្រោយ​បុក​ពេញទំហឹង ​បណ្ដាល​ឲ្យ​ជនរង​គ្រោះ​រងរបួស​ធ្ងន់​ រហូតដល់​ស្លាប់​ នៅក្នុង​មន្ទីរពេទ្យ​ឃុំ។


នគរបាល បានបន្ដថា​ ជន​រង​គ្រោះ​​​ដែល​ស្លាប់​ក្នុងករណីនេះ​ មានឈ្មោះ ​រុន​ សាង​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ មុខរបរ​ជាង​ផ្សារដែក​ មាន​ស្រុកកំណើត​នៅ​ខេត្តកំពត​ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​។

លោក​អធិការនគរបាល​ស្រុក​ បាន​បន្តទៀត​ថា ​ម្ចាស់​គោយន្ត​កន្ត្រៃ​នៅពេល​កើតហេតុ​បាន​បើក​រត់គេចខ្លួន​ បាន​ចំងាយ​ប្រហែល​១៥​គីឡូម៉ែត្រ​ ស្ថិតនៅក្នុង​ឃុំ​ក្តី​រុន ​ស្រុក​ពួក​ ទើប​កម្លាំង​នគរបាល​យើង​ធ្វើការ​ឃាត់ខ្លួន​ បាន​និង​បាន​នាំមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។

 បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុមគ្រួសារ​ដឹក​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​នៃ​សព​រីឯ​គោយន្ត​កន្ត្រៃ​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​នាំ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ