ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ប្រជា​ពលរដ្ឋ​ ​​​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរ​​​ ​និង​មិន​ដឹក​សំពីងសំពោង​ ទាំងអស់គ្នា​
ថ្ងៃទី ២៣ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 03:30 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 594នាក់)




បន្ទាយមានជ័យ ៖ ដើម្បី​សុវត្ថិភាព​ចរាចរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ​បាន​សំណូមពរ​ដល់​ម្ចាស់​ក្រុមហ៊ុន ​អាជីវករ ​អ្នក​រត់​តាក់ស៊ី​ដឹក​មនុស្ស ឬ​ដឹក​ទំនិញ ក្នុង​ខេត្ត ចូលរួម​គោរព​ច្បាប់​ចរាចរ​ទាំងអស់គ្នា ​និង​មិន​ដឹក​សំពីងសំពោង ។

ការលើកឡើង​ដូច្នេះ បន្ទាប់ពី​នគ​របាល​ចរាចរ​ជើងគោក ​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​ការ​ត្រួត​ពិនិត្យ​តាមផ្លូវ​នៃ​គោលដៅ​នានា ឃើញថា​ មាន​រថយន្ត​ធ្វើ​អាជីវកម្ម​មិន​ថា ​ដឹក​មនុស្ស ឬ​ដឹកទំនិញ ​សុទ្ធតែ​បំពាន​ទៅ​ និង​ច្បាប់​ចរាចរ​ដូចជា​ រថយន្ត​ដឹក​ដី​មិន​គ្រប ​ធ្វើអោយ​ដី​ហុយ​ចេញពី​ឡាន ​និង​ជ្រុះ​រាយប៉ាយ​  រថយន្ត​ដឹក​អ្នកដំណើរ​ធន់​តូច​បាន​ដឹក​ឥ​វ៉ាន់ ​ពីលើ​រថយន្ត​ផ្នែក​ខាងក្រោយ​  រថយន្ត​ដឹកទំនិញ​ដឹក​សំពីងសំពោង ​ ចំណែក​ម៉ូតូ ​និង​រថយន្ត​ខ្លះទៀត​បាន​បំពាក់​ស៊ី ម៉ាំង ​អោយ​មាន​សម្លេង​លឺ​ខ្លាំង ​។ ដូច្នេះ​ បានជា​លោក​​ស្នងការ​  សំណូមពរ​ដល់​ម្ចាស់​ក្រុមហ៊ុន ឬ​អាជីវករ​ ត្រូវ​អនុវត្តន៍​ទៅតាម​ច្បាប់​ចរាចរ ​ជៀសវាង​បង្ក​ការគ្រោះថ្នាក់ ​ដល់​អ្នកដទៃ​។

​នេះ​មិន​មែនជា​លើក​ទី​១​ទេ ​សម្រាប់​ការ​អំពាវនាវ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ អោយ​គោរព​ច្បាប់​ចរាចរ​ ទាំងអស់គ្នា ហើយ​ការអនុវត្ត​ច្បាប់​ចរាចរ​របស់​ប៉ូលិស ទៅលើ​ការ​ឃាត់​អប់រំ​និង​ផាកពិន័យ ក៏​ច្រើនដង​ផង​ដែរ ​តែ​បញ្ហា ​ខាងលើ​នៅតែ​បន្ត​មាន ។

សូម​បញ្ជាក់​ថា សម្រាប់​ខេត្តបន្ទាយមានជ័យ ចាប់តាំងពី​ដើមខែ​កក្កដា ​ការអនុវត្ត​ច្បាប់ ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស ​ត្រូវ​បាន​ធ្វើឡើង​ទាង​យប់​ទាំង​ថ្ងៃ ​ដោយពេល​ថ្ងៃ​អនុវត្ត​ច្បាប់​ចរាចរ ​ចំណែក​ពេលយប់​ធ្វើការ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ ​គ្រប់​ស្រុក​-​ក្រុង ។

មកដល់ពេលនេះ ទាំង​ម៉ូតូ និង​រថយន្ត​ដែល​ល្មើសច្បាប់​ចរាចរ ដូចជា​កែច្នៃ​ស៊ីផ្លេ​  បំពុង​ស៊ី​ម៉ាំង ដឹក​សំពីងសំពោង​ និង​គ្មាន​ឧបករណ៍​គ្រប់គ្រាន់ ត្រូវ​បាន​ឃាត់​ត្រួតពិនិត្យ ផាកពិន័យ​ អោយស្រប​ទៅតាម​ច្បាប់​វិញ​បាន​ប្រមាណ​ជា​៣០០​គ្រឿង ៕​

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ