រថយន្ដមិនស្គាល់ម៉ាកបុក ម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់
កំពង់ឆ្នាំង៖ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍រវាងរថយន្ត បុកជាមួយនឹងម៉ូតូ ពីក្រោយពេញទំហឹង បណ្ដាលបុរសម្នាក់ស្លាប់ ភ្លាមៗ កាលពី វេលាម៉ោងប្រមាណ ៥ ល្ងាចថ្ងៃទី២១ កក្កដា ២០១៦ ម្សិលមិញនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៩៦ និង៩៧ ស្ថិតក្នុងភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះស្លាប់ មានឈ្មោះ ប៉ាត់ ថន អាយុ៤៨ឆ្នាំ រស់នៅ ក្នុងភូមិទួលទ្រា ឃុំស្វាយជ្រុំ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 1A6558 ទិសដៅពីកើតទៅលិចស្របទិសគ្នាជាមួយរថយន្តបង្កមិនត្រូវបានគេស្គាល់ម៉ាកនោះឡើយក្រោយពេលកើតហេតុបានបើករត់គេចខ្លួន បាត់តែម្ដង ប៉ុន្ដែ នៅកន្លែងកើតហេតុ គេបានរកឃើញកាងរថយន្តខាងមុខ មានស្លាកលេខភ្នំពេញ2M4252 ។
សមត្ថកិច្ច បានបន្ដថា នៅមុនពេលកើតហេតុគេមិនដឹងថា ជនរងគ្រោះជិះម៉ូតូចេញពីខាងណាមកនោះឡើយ ដោយគ្រាន់តែដឹងថា នៅលើផ្លូវជាតិលេខ ៥ ហើយត្រូវបានរថយន្តបុកបណ្តាល អោយស្លាប់ ខណះដែលគេមិនដឹងអត្តសញ្ញាណរបស់រថយន្តក្រោយពេលកើតហេតុរថយន្តបានបើករត់គេចខ្លួនបាត់ ហើយសាកសពឃើញដេកស្លាប់នៅកន្លែងកើតហេតុម៉ូតូរងការខូចខាតទាំងស្រុង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់កន្លែងធ្វើការពិនិត្យ ហើយបានប្រគល់អោយក្រុម គ្រួសារយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីម៉ូតូប្រគល់អោយគ្រួសារ សព ។ ដោយឡែកកាងខាងមុខរបស់រថយន្តដែលមានជាប់ស្លាកលេខត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាលស្រុកដើម្បីធ្វើការស្រាវជ្រាវយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕