ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បើក​គោយន្ត​កន្ត្រៃ ចុះ​ពី​លើភ្នំ​ ខ្វះ ការ​ប្រុងប្រយ័ត្ន​ ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ ​​​​រងរបួស០៦នាក់
ថ្ងៃទី ២២ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 04:57 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 686នាក់)





ឧត្តរមានជ័យ ៖ ​ គ្រោះ​ថ្នាក់ចរាចរណ៍ ​បង្ក​ឡើង​​ដោយខ្លួនឯង ​បើក​បរគោយន្ត​កន្ត្រៃ ចុះ​ពី​លើភ្នំ​ ខ្វះការ​ប្រុងប្រយ័ត្ន​ ជ្រុល​ចង្កូត​ធ្លាក់ផ្លូវ ​បណ្តាល​ឲ្យ​អ្នក​ជិះលើគោយន្តកន្ត្រៃ ​ចំនួន៦នាក់​ ​រង​របួស។​

​គ្រោះ​ថ្នាក់​បង្កឡើង​ដោយ​ខ្លួន​ឯង​នេះ ​​បានកើតឡើង​​ កាលពីវេលាម៉ោង១១និង៤០​ នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ​នៅត្រង់ផ្លូវកែង(ជិតអាងទឹកក្រុមហ៊ុន លឹម ហេង) ចំណុចUA(04926-84570) ស្ថិតនៅភូមិជប់គគីកើត ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន ​បាន​ឲ្យ​ដឹងថា​ ជន​រងគ្រោះ​ ទី​១.ឈ្មោះ អិន យឿ ភេទប្រុស អាយុ៣៤ឆ្នាំ ​អ្នក​បើកបរគោយន្ត ​របួស​បែកក្បាល​ជង្គង់​ (ស្រាល) ទី២. ឈ្មោះ ចាប សំណាង ភេទស្រី ​អាយុ២៧ឆ្នាំរបួសបែកក្បាល (ស្រាល) ទី៣. កុមារា យុង សុណា អាយុ២ឆ្នាំ​ ជា​កូន អ្នក ទាំងពីរ​  របួសស្រាល ​​អ្នក​ទាំងបី​នេះ ​ត្រូវ​បាន ទៅព្យាបាល នៅម​ន្ទីរពេទ្យប្រទេសថៃ​  ចូលតាមច្រកព្រំដែនជប់គគី សាយតាគូ។ ទី៤.ឈ្មោះ រៀន រុន ភេទស្រី អាយុ៥៤ឆ្នាំ រងរបួសស្រាល​ ៥ .ឈ្មោះ រ៉េម ហេត ភេទស្រី អាយុ៥០ឆ្នាំ​ រងរបួសស្រាល និង​​ ៦ ឈ្មោះ មុត រក្សា ភេទស្រី អាយុ០៤ឆ្នាំ ​រងរបួសស្រាល​ ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ