ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រ​ថយន្ត​ធុន​ធំ ​បោះពួយ​លឿន​ពេក​ រ៉េចង្កូត​ ក្រឡាប់​​ធ្លាក់​ផ្លូវ ​​មនុស្ស​៣នាក់​របួស​​
ថ្ងៃទី ២១ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 04:37 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 767នាក់)





កោះកុង ៖ ​​​ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​ រថយន្ត​ធុន​ធំ ​​បើក​បរ​ក្នុង​ស្ថាន​ភាព​លឿន​​ជ្រុល​​ រ៉េ​ចង្កូត​ ​ក្រឡាប់​ធ្លាក់​ផ្លូវ​បាស់​ជើង​ច្រងាង​ ​ ​​បណ្ដាល​ឲ្យ​មនុស្ស​ ៣នាក់​ រង​របួស​ធ្ងន់​-ស្រាល​ នា​ថ្ងៃទី​២១​ ខែកក្កដា ​ឆ្នាំ ​២០១៦​នេះ ​នៅ​តាម​បណ្តោយ​ជាតិ​លេខ​៤៨​ ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៥-៥៦ ​ស្ថិត​ក្នុង​ភូមិ​ជី​មាស ឃុំ​អណ្តូង​ទឹក ​ស្រុក​បុ​ទុម​សាគរ ​ខេត្តកោះកុង​។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា​ រថយន្ត​ដែល​ក្រឡាប់​នោះ​ម៉ាក (NiSAN)​ ពណ៌​ ក្រហម​ពាក់​ផ្លាក​ លេខ ព្រះសីហនុ 3A- 1763 ។​ រថយន្ត​មួយ​នេះ ​បាន​បើកបរ​ក្នុង​ល្បឿន​​លឿន លុះ​នៅពេល​ចុះ​ចំណោទ​ផ្លូវ​កោង ​ក៏​យក​ចង្កូត​មិនទាន់​ទើប​បណ្តាល​ឲ្យ​ក្រឡាប់​តែម្តង​។​ ដោយឡែក​អ្នក​ដែល​រងរបួស​ទាំង​៣​នាក់​ នោះ ទី​១.​អ្នកបើកបរ​មានឈ្មោះ មូល វឿន ភេទ​ប្រុស អាយុ​៣១ ​ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រិច ឃុំ​ ​រការ​ក្រៅ​ ស្រុក​ដូន​កែវ ​ខេត្តតាកែវ​, ទី​២.​មានឈ្មោះ ឃ្លឺ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ និង​ទី​៣.​មានឈ្មោះ ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ