លោកវរសេនីយ៍ត្រីម្នាក់ កំពុងរត់គេចខ្លួន ពីដីកា របស់តុលាការ ពីបទចាប់រំលោភប្រពន្ធគេ
ព្រះវិហារ ៖ បែកធ្លាយព័ត៌មានថា លោកវរសេនីយ៍ត្រី សូរចាន់ ប៊ុនថង អតីតប្រធានការិយាល័យប្រឆាំង បទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរត់គេចពីដីការបស់តុលាការខេត្ត ព្រះវិហារ តាមចាប់ខ្លួនពីបទចាប់រំលោភប្រពន្ធគេ ប្រព្រឹត្តកាលពីឆ្នាំ២០១១ ដែលកាលណោះលោក ម៉ៅ ពៅ ជាស្នងការនគរបាលខេត្តព្រះវិហារ។
សេចក្តីរាយការណ៍ បានអោយដឹង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ថា កាលពីជំនាន់លោក ម៉ៅ ពៅ ជាស្នងការនគរបាលខេត្តព្រះវិហារ លោកវរសេនីយ៍ត្រី សូចាន់ ប៊ុនថង នៅបំពេញការងារជាធម្មតា។ប៉ុន្តែបន្ទាប់ពីថ្នាក់លើធ្វើការផ្លាស់លោក ម៉ៅ ពៅ ទៅកាន់ខេត្តផ្សេងរួចមក គឺឈ្មោះ សូរចាន់ ប៊ុនថង បានរត់គេចខ្លួន ចោលតំណែងប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនតែម្តង។
ប្រភពព័ត៌មាន បានបង្ហើបអោយដឹងថា លោក សូរ ចាន់ប៊ុនថង ហៅក្រៅឈ្មោះ ចាន់ មានស្រុកកំណើតនៅស្រុករវៀង ខេត្តព្រះវិហារ គឺលោកបានរត់គេចខ្លួនទាំងយប់ចេញពីលំនៅ ដ្ឋាន ខណះកម្លាំងសមត្ថកិច្ចស្វែងរកចាប់ខ្លួនតាមដីការបស់តុលាការខេត្តព្រះវិហារដល់ផ្ទះរបស់លោកសូរ ចាន់ប៊ុនថងតែម្តង។តាមការអោយដឹងជនសង្ស័យបានរត់គេចខ្លួនតាំងពីឆ្នាំ២០១២ មកម្ល៉េះ។
លោក មាឃ សំអូន ស្នងការរងនគរបាលខេត្តព្រះវិហារទទួលបន្ទុកការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអោយដឹងនៅព្រឹកថ្ងៃទី២២កក្កដានេះថា លោកវរសេនីយ៍ត្រីសូរ ចាន់ប៊ុន ថង អតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ត្រូវបានអង្គភាពលុបឈ្មោះចេញបាត់ហើយកាលពីឆ្នាំ២០១២ ព្រោះបាត់ខ្លួន មិនឃើញមកធ្វើការនោះទេ។ពាក់ព័ន្ធដីកាចាប់ខ្លួនលោក សូរចាន់ប៊ុនថង ពីបទរំលោភសេពសន្ថវៈ កាលពីឆ្នាំ២០១១ នោះគឺលោកគ្រាន់តែឮថា មានមែនប៉ុន្តែលោកមិនបានឃើញជាក់ស្តែងនោះទេ។
លោក លី លន់ ព្រះរាជអាជ្ញា និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានមានប្រសាសន៍អោយដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដានេះថា លោកមិនបានដឹងពីដីការចាប់ខ្លួនលោក សូរចាន់ ប៊ុនថងខាងលើនោះទេ ព្រោះកាលណោះលោក កែវ ស៊ីម ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ។
គួរបញ្ជាក់ថា អ្នកសារព័ត៌មានមិនអាចស្រាវជ្រាវស្ត្រីជនរងគ្រោះដែលត្រូវលោក សូរចាន់ ប៊ុនថងចាប់រំលោភសេពសន្ថវៈនោះមានឈ្មោះអ្វីនោះទេ ព្រោះសំណុំរឿងព្រហ្មទណ្ឌនេះមានរយះពេលកន្លងផុតជិត៧ឆ្នាំ មកហើយរីឯលោក សូរចាន់ ប៊ុនថង ក៏មិនអាចសុំការបំភ្លឺ បានដែរខណះពេលនេះ ជនសង្ស័យបានរត់គេចមិនដឹងទៅរស់នៅទីណាពិតប្រាកដ៕