បើកគោយន្ដថយក្រោយមិនប្រយ័ត្ន ភ្លាត់ស្នៀត វាត់.ក ខ្លួនឯងស្លាប់
ស្ទឹងត្រែង ៖ បុរសម្នាក់បើកគោយន្តទៅលាងទឹកទំនប់ បត់ថយក្រោយមិនប្រយ័ត្នភ្លាត់ស្នៀត ទៅបុក នឹងគុម្ពសង្កែ ធ្វើឱ្យដៃចង្កូតវាត់គាប.ក ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១១និង២០ នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៦ នៅចំណុចស្រែរនោង ភូមិអូរចាយ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោក វ៉ា សុផាន់ អធិការស្រុកសៀមប៉ាង បានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារដៃចង្កូតគោយន្តវាត់ស្លាប់នោះមានឈ្មោះ ប៊ួ លីថាវី ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅក្នុង ភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
លោក អធិការ បានបន្តទៀតថា នៅក្នុងហេតុការនេះ គឺជនរងគ្រោះដោយសារតែគោយន្តកន្ត្រៃរបស់គាត់ប្រឡាក់ភក់ ច្រើន បានបើកយកទៅលាងនៅទំនប់ទឹកមួយកន្លែងស្ថិតត្រង់ចំណុចខាងលើ។ខណពេលដែល ជនរងគ្រោះបត់គោយន្តថយក្រោយមិនប្រយ័ត្ននោះ បានទៅបុកនិងគុម្ពសង្កែមួយគុម្ព ធ្វើឱ្យដៃចង្កូតបានវាត់ចំ.ក គាប ជាប់ បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។
លោក បន្តថា ក្រោយកើតហេតុត្រូវបានប្រជាពលរដ្ឋរាយការណ៍ដល់ក្រុមគ្រួសារ និងសមត្ថកិច្ច បានចុះមកពិនិត្យមើល ឃើញថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារ ដៃគោយន្តគាប បកស្លាប់ពិតប្រាកដមែន។
សាកសពជនរងគ្រោះក្រោយពីសមត្ថកិច្ច ពិនិត្យថា មិនមានពាក់ព័ន្ធក្នុងករណីបទល្មើសនោះ បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕