មនុស្ស៤នាក់ស្លាប់ របួសធ្ងន់ស្រាល១២នាក់ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២០ខែកក្កដា
ភ្នំពេញ ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំង ប្រទេសកើតឡើងចំនួន ៨លើក ( យប់ ៣លើក ) បណ្តាលអោយមនុស្សស្លាប់ ៤នាក់ ( ប្រុស ) រងរបួសធ្ងន់ ៧នាក់ ( ស្រី ១នាក់ ) និងរបួសស្រាល ៥នាក់ ( ស្រី ១នាក់) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១២គ្រឿង រួមមាន ម៉ូតូចំនួន ៦គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង រថយន្តធុនធំ ចំនួន ២គ្រឿង និងយានផ្សេងៗ ចំនួន ១គ្រឿង ។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក ( ស្លាប់ ២នាក់) , មិនគោរពសិទ្ធិ ១លើក ,បត់គ្រោះថ្នាក់ ១លើក ( ស្លាប់ ១នាក់) , ស្រវឹង ១លើក និងកត្តាយានយន្ត ២លើក ( ស្លាប់ ១នាក់ ) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ ( យប់ ៧នាក់ ) ។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត-ក្រុង ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ១លើក រថយន្តធុនធំ ២លើក និងគោយន្ត ១លើក ។
របាយការណ៍ បានបន្តទៀតថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ រាជធានីភ្នំពេញ ២លើក ស្លាប់ ៣នាក់ របួស ២នាក់ ( ស្រី ១នាក់ ) និងខេត្តរតនគីរី ១លើក ស្លាប់ ១នាក់ ។
របាយការណ៍ ដដែល បានបន្ដទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣០១០គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន ១០៣៤គ្រឿង និងពិន័យសរុប ចំនួន ១៩៧៦គ្រឿង។នេះ បើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នេះ។ សូមបញ្ជាក់ថា របាយការណ៍នេះ (គិតចាប់ពីម៉ោង ១៤ ថ្ងៃទី១៩ ខែកក្កដា ដល់ម៉ោង ១៤ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ )៕