ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ក្រុម​​អាជីវករ​ ត្រូវ​បញ្ឈប់​ការ​លក់​ទំនិញ​ផុត​ការ​បរិច្ឆេទ​ ​ធ្វើ​ឲ្យ​​​ប៉ះពាល់​សុខភាព​​បងប្អូន​ប្រជាពលរដ្ឋ​
ថ្ងៃទី ២១ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 01:09 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 751នាក់)





​បន្ទាយមានជ័យ​៖​ មន្ដ្រី​​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ​បាន​ធ្វើការ​អំពាវនាវ​ ​ដល់​ក្រុម​​អាជីវករ​ ទាំងអស់​ ធ្វើយ៉ាងណា ​ត្រូវ​បញ្ឈប់​ការ​លក់​ទំនិញ​ផុត​ការ​បរិច្ឆេទ ​ដែល​បណ្ដាល ​ប៉ះពាល់​សុខភាព​មនុស្ស ។ ​ដោយឡែក​​​ ប្រជា​ពលរដ្ឋ​វិញ​ ​មុន​ទិញ​ទំនិញ​យក​ទៅ​ប្រើប្រាស់ ​គប្បី ​ត្រូវ​ពិនិត្យ​មើល​ការ​បរិច្ឆេទ​ ​និង​ទំនិញ ​ដែល​ប៉ះ​ពាល់​ដល់​​សុខភាព ​របស់​បងប្អូន​។​​​​​

លោក ហុង លៀង អនុប្រធាន​ទី​១ ​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ ​ទទួលបន្ទុក​ស្ថិតិ​ទីផ្សារ ថ្លែង​កាល​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៦ ​​ម្សិលម៉ិញនេះ​​  ​​ខណៈ​ មន្ត្រី​សាខា​កាំកុងត្រូល​ ខេត្ត​បន្ទាយមានជ័យ​ ​សហការ​ជាមួយ​​សមត្ថកិច្ច​​​ចម្រុះ ​​​ចុះ​​​ធ្វើការ​អប់រំ​ណែនាំ​​ ពី​គុណភាព​ម្ហូបអាហារ​ ​​ដល់​ក្រុម​​អាជីវករ​លក់ដូរ​ទំនិញ ​ជាច្រើន​នាក់​ ក្នុង​ផ្សារ​អូរ​ស្ងួត​ និង​ផ្សារ​បន្ទាយ​នាង​ នៃ​ស្រុក​មង្គល​បូរី  ​ ព្រមទាំង​ដកហូត​ទំនិញ​ខូច​គុណ​មួយ​ចំនួន​ធំ។

ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​ មន្ដ្រី​របស់​​ លោក​ ក៏បាន​ធ្វើការ​ដកហូត​ទំនិញ​ខូចគុណភាព​មួយចំនួន​ដូចជា​ ៖  កំទេច​មី ចំនួន​១៧៧​ថង់ ​ស្មើ ​និង​១៣០​គីឡូក្រាម ​ទឹក​សណ្ដែក ​៦​ដប​ ទឹកក្រូច​៥​ដប ​ប្រហិត​វៀតណាម​៥​ថង់​ ម្សៅ​អូ​វ៉ាន់​ទីន ​១១០០​កញ្ចប់​ ស្មើ និង​៥៥​គីឡូក្រាម ​និង​ស្ករ​គ្រាប់​ក្មេង​២៧​បន្ទះ ។​


លោក ​អនុប្រធាន​ទី​១ ​ ទទួលបន្ទុក​ស្ថិតិ​ទីផ្សារ ​បាន​លើកឡើង​ទៀត​ថា​  ​ដោយ​អនុវត្តតាម​ការណែនាំ​ពី​សំណាក់ ​លោក ស៊ាន ស៊ី​ណាត ​ប្រធាន​សាខា​កាំកុង​ត្រូល​ខេត្តបន្ទាយមានជ័យ ​លើ​សុខមាល​ភាព​បងប្អូន​ប្រជាពលរដ្ឋ​ មន្ត្រី​កាំកុងត្រូល​របស់​លោក បាន​សហការ ​ជាមួយ​មន្ត្រី​មន្ទី​រ​ ពាណិជ្ជកម្ម​ខេត្ត ​និង​កម្លាំង​នគ​រ​បាល​សេដ្ឋកិច្ច​ខេត្ត​ និង​ក្រសួង ចុះ​ពិនិត្យ​ផ្សារ​ចំនួន​២​កន្លែង​ ១.​ផ្សារ​បន្ទាយ​នាង ​ឃុំ​បន្ទាយ​នាង ២.​ផ្សារ​អូរ​ស្ងួត​ឃុំ​បន្ទាយ​នាង ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ