ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កប៉ាល់​ធុន​យក្ស​១គ្រឿង​​ នាំ​ភ្ញៀវ​​បរទេស​ជាង​២ពាន់​នាក់​ ចូល​ចត​កំពង់ផែ​អន្ដរជាតិ​ព្រះសីហនុ​
ថ្ងៃទី ២១ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 12:00 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 615នាក់)





​ព្រះសីហនុ ៖ ​​កប៉ាល់​ធន់ធំ​​​មួយ​គ្រឿង​ ​បាន​នាំ​ភ្ញៀវ​ទេសចរ​​បរទេស​ចម្រុះ​ជាតិ​សាសន៍​ ​ជាង​២​ពាន់​នាក់​​​​ចូល​ចត​នៅ​កំពង់ផែ ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ នៅ​ព្រឹក​ថ្ងៃទី​២១​ កក្កដា​ ​ឆ្នាំ ​២០១៦​នេះ​ ក្នុង​ដំណើរ​ទស្សនកិច្ច ​រយៈពេល​មួយថ្ងៃ​ នៅក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ​។

លោក​វរ​សេនី​យ៍​ឯក ស៊ា​ង ឡេង  ប្រធាន​ប៉ុស្តិ៍នគរបាល​ ច្រកទ្វា​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ  បានអោយដឹងថា ​​កប៉ាល់​ ​ទេសចរ​បរទេស​ធន់ធំ​​​មួយគ្រឿង​នេះ​មានឈ្មោះ DAWN  PRINCESS  សញ្ជាតិ BERMUDA មាន​បណ្តោយ ២៦១,៣១​ម៉ែត្រ ទទឹង​៣២,២៨​ម៉ែត្រ ជម្រៅ​ទឹក ៨,១០​ម៉ែត្រ​។​លោក​ បាន​បន្ដ​ថា នាវា​​ ​មួយគ្រឿង​នេះ​ បាន​ដឹក​ភ្ញៀវ​ទេសចរ​​ចម្រុះ​ជាតិ​សាសន៍​ជាង​២,០០០​ ​នាក់​ក្នុង​នោះ ស្រី ១០៩៨​នាក់ មាន ២៦​សញ្ជាតិ​ផ្សេងគ្នា​និង​មាន​នាវិក​សរុប ​៨៤៧​នាក់ ស្រី​១១២​នាក់ មាន​២០​សញ្ជាតិ ​។ ​លោក  បាន​ឲ្យ​ដឹង​ទៀត​ថា​ កប៉ាល់​  DAWN  PRINCESS  ​បានធ្វើ​ដំណើ​មកពី​ប្រទេស​វៀតណាម  ​ហើយ​បាន​ចូល​ចត​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ​នៅវេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ។​តាម​ការ​គ្រោងទុក​កប៉ាល់​នេះ​និង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅកាន់​ប្រទេស​ថៃ នៅវេលា​ម៉ោង ១៦,០០​ល្ងាច​ថ្ងៃ​ដដែល ។

​លោក​វរ​សេនី​យ៍ឯក​ ស៊ា​ង ឡេង បាន​អោយដឹងទៀតថា ​ភ្ញៀវ ទេសចរ ​​ដែល​ជិះ​នៅលើ​កប៉ាល់​នេះ​មាន​សញ្ជាតិ​ច្រើនជាងគេ​ មាន​ជនជាតិ​អូស្ត្រាលី ១,៤៥៤​នាក់ ញូ​សឺ​ឡែ​ន ​២១០​នាក់ អង់គ្លេស ១១៨​នាក់ និង​មាន​ភ្ញៀវ​សញ្ជាតិ​ផ្សេងទៀត ​ហើយ​ភ្ញៀវ​ដែល​ធ្វើដំណើរ​តាម​នាវា​ DAWN  PRINCESS  ភាគច្រើន​ជា​ម​នុស្ស​ដែល​មាន​វ័យ​ចំណាស់ ។

 លោក​ ប្រធាន​ប៉ុស្តិ៍​ បាន​ឲ្យ​ដឹង​ទៀតថា ការ​កើនឡើង​ភ្ញៀវទេសចរណ៍​ ​ទាំង​ជាតិ​និង​អន្តរជាតិ​នៅក្នុង​ខេត្ត​ព្រះសីហនុ​នេះ​ដោយសារតែ​ប្រទេស​កម្ពុជា  ​មានការ​អភិវឌ្ឍ​រីកចំរើន​ ពិសេស​កម្ពុ​ជា​មាន​សន្តិ​សុខ សុវត្ថិភាព​ធានា​ក្នុង​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កម្សាន្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ៕


 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ