ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អំណោយ​ជា​អគារសិក្សា​១​ខ្នង​ ​របស់​​ប្រជាជន​ជប៉ុន​ ​ត្រូវ​បាន​​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវ​
ថ្ងៃទី ២១ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 11:45 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 611នាក់)



​បន្ទាយមានជ័យ​ ៖ ​​អគារសិក្សា​១​ខ្នង បំពាក់​ដោយ​ឧបករណ៍​គ្រប់បែបយ៉ាង ក្នុងស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ​​ជា​អំណោយ​របស់​ប្រជាជន​ជប៉ុន ​តាមរយៈ​ស្ថានទូត​ខ្លួន​ប្រចាំ​នៅ​កម្ពុជា ​និង​តាមរយៈអង្គការ​សា​ម៉ា​រីតា​ន់​ភឺស ​ត្រូវ​បាន​សម្ពោធ​ ​ដាក់​​អោយប្រើ​ប្រាស់​ជាផ្លូវ​ការ​  ។


​​ពិធី​សម្ពោធ សាលាបឋមសិក្សា​តា​ដួល​ឃុំ​ផ្គាំ ​ស្រុក​ស្វាយចេក ​​បានធ្វើឡើង​​ កាលពី​ថ្ងៃទី​២០ ​កក្កដា ២០១៦ ​​ម្សិលម៉ិញ​នេះ ​​ក្រោម​ការ​ចូលរួម​ពី​សំណាក់ លោក លី ​សារី អភិបាលរង​ខេត្តប​ន្ទាយ​មានជ័យ​ និង​លោក​ម៉ាត់​ស៊ូ​ម៉ូ​តុ អ៊ី​ហ្ស៊ូ​មី ​លេខា​ទី​២​ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

លោក​ ឈើ​យ ចាន់ណា ​ប្រធាន​មន្ទីរអប់រំ​យុវជន ​និង​កីឡា​ខេត្តបន្ទាយមានជ័យ​ បាន​លើក​ឡើងថា​  អគារសិក្សា​៤​ខ្នង ​ ​គឺ​នៅ​បឋមសិក្សា​ប្រាសាទ​រ៉ាង​ ​ឃុំ​តា​គង់​ស្រុក​ម៉ាឡៃ ​ ​១​ខ្នង​​ នៅ​សាលា​បឋម​សិក្សា ​ខ្លែង​ពណ៌​ ​ ១​ខ្នង​សរុប​៧​បន្ទប់​ ​ដែល​ត្រូវ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ថ្ងៃនេះ​។លោក​ ​បាន​បន្ដ​ថា​ ​​ក្នុង​ខេត្ត​នេះ ឆ្នាំ​សិក្សា​២០១៥-២០​១៦​នេះ​មាន​សាលា​សាធារណៈ (​របស់​រដ្ឋ​)​ចំនួន​៧៧៤​ កន្លែង សិស្ស​សរុប ​១៣៩.៩៩៥​នាក់​។ មាន​បុគ្គលិក​សិក្សា​ក្របខ័ណ្ឌ​រដ្ឋ ៥.៨៤៧​នាក់​,​បុគ្គលិក​ជាប់​កិច្ចសន្យា​១.១៧៣​នាក់​ ទៀត​ដែល​ជួយ​បង្រៀន​ថ្នាក់​ផ្គួប​ បង្រៀន​២​វេន​ និង​បង្រៀន​ថ្នាក់​អក្ខរកម្ម​។

​លោកប៉ា​ទ្រី​ច​ សេក​ហ្គើ (Mr Patrick Seger)​ នាយក​អង្គការ​សា​ម៉ា​រៅ​តាន់ ភឺស​(SamarotanPurse,International(Cambodia)​ ប្រចាំ​ប្រទេស​កម្ពុជា បាន​​ថ្លែងថា​ នៅ​កម្ពុជា​១៣​ឆ្នាំ​ មកនេះ បាន​រួម​ចំណែក​ជួយ​ការអភិវឌ្ឍន៍​សង្គម សុខភាព​របស់​ប្រជាជន​កម្ពុជា​តាម​រយៈ​ គម្រោង​អប់រំ សុខភាព​ អាហារូបត្ថម្ភ ទឹក​ស្អាត អនាម័យ កសិកម្ម​ និង​ការការពារ​។​ក្នុង​នោះ​អង្គការ​ចំណាយ​១,៣​លាន​ដុល្លា​ ​ហើយ​ក្នុង​ការ​ជួយ​កែ​លម្អ​វិស័យ​អប់រំ​ដែល​អាច​អោយ​កុមារ​មាន​អនាគត​ភ្លឺស្វាង​។​ហើយ​អង្គការ​បាន​ផ្តល់​នូវ​សម្ភារៈ ​ជំនួយ​ដល់​ការ​អាន ​ការរៀន​លេខ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ​បន្ទះ​សូ​ឡា សម្ភារៈ​ បង្រៀន សៀវភៅ​រឿង ។

ជាមួយគ្នា​នោះ លោក​ក៏បាន​លើ​ឧទាហរណ៍​ថា​ ក្នុងនាម​ឪពុក​មានកូន​២​នាក់ អំណោយ​ល្អ​បំផុត​ដែល​ល្អ ​ខ្ញុំ​យល់ថា ​មានតែ​ការអប់រំ​ល្អ ​ហើយ​មាន​គុណភាព​។​លោក​អត់​ចង់បាន​អី​ត្រឡប់មកវិញ​ទេ ក្រៅពី​ចង់​ឃើញ​កុមារ​កម្ពុជា​ខិតខំ​រៀនសូត្រ ​ហើយ​មាន​អនាគត​ល្អ​។


​ចំណែក​លោក​​ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​ថ្លែងថា​ តាំងពី​សង្គ្រាម​ផ្ទៃក្នុង​(​ស៊ីវិល​)​ បាន​បញ្ចប់ ​កម្ពុជា​បាន​ខិតខំ​យ៉ាងខ្លាំង ​ក្នុង​ការ​កែលម្អ​វិស័យ​អប់រំ​ព្រោះថា ​វិស័យនេះ ​ជា​កត្តា​គន្លឹះ​​សម្រាប់​អភិវឌ្ឍន៍​ ដ៏​ចីរភាព​។​រាជរដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ តាម​រយៈ​ គម្រោងការ​ ​ជាច្រើន​បាន​ផ្តល់​ជំនួយ​ឥតសំណង ​ឧបត្ថម្ភ​គាំទ្រ​ដល់​កម្ពុជា​។​ក្នុង​នោះ​ក៏មាន​គម្រោង​ទ្រង់ទ្រាយ​តូច​ ឬ​ហៅថា​គូសាណូណេ​។​ដូច​អគារ​នេះ ​ជា​គម្រោង​ទី​៤ ​ក្នុង​ខេត្ត​នេះ​សម្រាប់​គម្រោង​គូសាណូណេ​។

​លោក​​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​ក៏​សូម​អាជ្ញាធរ សមត្ថកិច្ច​និង​ពិសេស​ក្មួយៗ​ សិស្សានុសិស្ស​ជួយ​ថែរក្សា ​អគារ​នេះ​ និង​ខិតខំ​រៀនសូត្រ​ដើម្បី​ជា​ទិស​​​ទំនាក់ទំនង​ ចំណងមិត្តភាព ​បងប្អូន​កម្ពុជា ជប៉ុន យូរអង្វែង​តទៅ​។

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​ បាន​ថ្លែងអំណរគុណ ​និង​កោត​សសើរ ​ម្តង​ហើយ​ម្តងទៀត​ ​នឹង​ចងចាំ​ជានិច្ច​នូវ​ការ​ជួយឧបត្ថម្ភ ​គាំទ្រ ​និង​ផ្តល់​ជំនួយ​ឥត​សំណង​រ​បស់​អង្គការ​សា​ម៉ា​រីតា​ន់ ​ភឺស ក៏​ដូច​ប្រជាជន​អូស្ត្រាលី​ នូ​វែល​ហ្សេ​ឡង់ អាមេរិក​ កូរ៉េខាងត្បូង ​និង​ជាពិសេស​ប្រជាជន​និង​រាជរដ្ឋាភិបាល​ជប៉ុន​ ដែ​ល​បាន​និង​កំពុង​ជួយ​ដល់​វិស័យ​ ​អប់រំ​និង​វិស័យ​ដទៃទៀត​ ​ដែល​​ សំខាន់​និង ​ចាំបាច់​របស់​កម្ពុជា​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ