ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​១៤​គ្រាប់​​ ត្រូវ​បាន​ពលរដ្ឋ​ ​ភ្ជួរ​ដីស្រែ​ប្រទះឃើញ​
ថ្ងៃទី ២០ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 03:11 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 607នាក់)





សៀមរាប​៖​ ​នា​ព្រឹក​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០១៦ ​ប្រជាពលរដ្ឋ​​ ​​ភ្ជួរ​ដីស្រែ​ ​បាន​ប្រទះឃើញ​ គ្រាប់​យុទ្ធភណ្ឌ​​មិនទាន់​ផ្ទុះ​ចំនួន​១៤​គ្រាប់​ ក្រោយ​បន្ទាយ​ចាស់​រថក្រោះ​ភូមិភាគ​៤​ចាស់​ ស្ថិតនៅ​ក្នុងភូមិ​ខ្វៀន សង្កាត់​គោកចក សៀមរាប​ ​​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ចាត់ការ​បន្ត​។

លោក​វរសេនីយ៍ឯក ​ឆេ​ត ញ៉ា​នាយការិយាល័យ​នគរបាល​គ្រប់គ្រង​អាវុធជាតិផ្ទុះ​ ជា​តំណាង​លោក​វរសេនីយ៍ឯក សំ សុជាតិ ស្នងការរង ជា​ប្រធានការិយាល័យ​ ក​ណ្ដាល​ អាវុធជាតិផ្ទុះ​និង​អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ដើម្បី​ប្រមូល​គ្រប់​ទាំងនោះ​ទុក​កន្លែង​មាន​សុវត្ថិភាព​។

លោក​វរសេនីយ៍ឯក ​ឆេ​ត ញ៉ា​ ​បាន​ឲ្យ​ដឹងថា គ្រប់​យុទ្ធ​ភ​ ណ្ឌ​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​នា​ពេលនេះ​ ជា​ប្រភេទ​ក្បាល​គ្រប់ ៨៥​មី​លី​ម៉ែត្រ​ ដែល​ខូចគុណភាព​។​ បច្ចុប្បន្ននេះ ​ត្រូវបាន​លោក​​​ធ្វើការ​ទំនាក់ទំនង​ទៅ​កម្លាំង​អង្គការ​ស៊ីម៉ាក់​ មក​ទទួល​យកទៅ​រក្សាទុក​កន្លែង​មាន​សុវត្ថិភាព រងចាំ​ធ្វើការ​កំទេចចោល​។

ក្នុងនាម​កងកម្លាំង​នគរបាល​ខេត្តសៀមរាប សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ពេលដែល​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធ​គ្រប់​ប្រភេទ​សូម​ធ្វើការ ​រាយ​ការ​ជូន​អាជ្ញាធរ​មូលដ្ឋាន ឫ​កម្លាំង​នគរបាល​ជំនាញ ​ដើម្បី​ឲ្យ​កម្លាំង​សមត្ថកិច្ច​យើង​ចុះទៅ​ត្រួតពិនិត្យ ​និង​យក​មក​រក្សាទុក​កន្លែង​ដែល​មាន​សុវត្ថិភាព​ដូច​ករណី​ខាង​លើនេះ​ជាដើម​។ ម្យ៉ាងវិញទៀត​ដើម្បី​ជៀសវាង​បង្កគ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​អាច​បណ្ដាល​ឲ្យ​ពិការភាព​អស់​មួយ​ជីវិត​បាត់បង់​ជីវិត​ទៀតផង​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ