រន្ទះបាញ់ ប្រហារក្របីមួយក្បាលងាប់ មនុស្សសន្លប់ស្តូកស្តឹង នៅនឹងវាលស្រែ
ព្រះសីហនុ ៖ ឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ បានបាញ់សម្លាប់សត្វក្របីឈ្មោលមួយក្បាល ម្ចាស់ក្របី បានរងរបួសសន្លប់ដេកស្តូកស្តឹង នៅកណ្តាលវាលស្រែ កាលពីវេមាម៉ោងប្រមាណ១ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៦នេះ នៅភូមិក្រាំងអាត់ឃុំកំពង់សិលាស្រុកកំពង់សិលាខេត្តព្រះសីហនុ។
កងរាជអាវុធហត្ថ បានឲ្យដឹងថា ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេសែងយកមកសង្គ្រោះដោយឡែកខ្មោចសត្វក្របី ក៏បានដឹកយកមកផ្ទះផងដែរ ។អាវុធហត្ថ បានបន្ដថា ជនរងគ្រោះ ជាម្ចាស់សត្វក្របី មានឈ្មោះ ឡឹប ធីដា ភេទស្រី អាយុ ៣០ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិឃុំខាងលើ ។ក្រោយកើតហេតុប្រមាណ២០នាទី ស្ត្រីរងគ្រោះបានដឹងខ្លួនវិញបន្ទាប់ពីក្រុមគ្រួសារបាននាំគ្នាជួយសង្គ្រោះ៕