ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កំពុងតែ​​ដាំ​ខ្ទឹម​ នៅ​ក្រោយផ្ទះ ​​​​រន្ទះ​បាញ់​ស្លាប់ម្នាក់ ​និង​រង​របួសម្នាក់​
ថ្ងៃទី ២០ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 02:54 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 622នាក់)




សៀមរាប ៖ ​ប្រជា​ពល​រដ្ឋម្នាក់​ ត្រូវ​បាន​រន្ទះភ្លើងផ្តាច់​ជីវិត​ ​នៅ​នឹង​កន្លែង​​កើតហេតុ​ ​​និង​ម្នាក់ទៀត​រងរបួស​ស្រាល ​ខណះ​ដែល​​រូបគាត់​កំពុង​ដាំដំណាំ​ នៅ​ខាងក្រោយផ្ទះ​ កាលពី​​វេលាម៉ោង១៧ និង​២០នាទីល្ងាចថ្ងៃទី១៩ ​ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ​តាត្រាវ​ ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង ​ខេត្តសៀមរាប។

​នា​រសៀលថ្ងៃថ្ងៃទី២០​ ខែកក្កដា​នេះ​ លោកវរសេនីយ៍ទោ​ មិន ចន្ថា អធិការនគរបាល​ ស្រុកប្រាសាទ​ បាគង​ បានឲ្យដឹងថា​ ​ករណីនេះ ​បានកើតឡើង​ ដោយសារតែគាត់បាន​ទៅដាំខ្ទឹម​នៅ​ខាងក្រោយផ្ទះ​ របស់​គាត់បណ្តាលឲ្យ​ឈ្មោះ​ ពុំ​ ប្រិយ ​ភេទស្រីអាយុ៣៣ឆ្នាំ ​នៅភូមិតាត្រាវ  (ស្លាប់​) ២-ឈ្មោះ​ វន​ សារុំ​ ភេទស្រី​ អាយុ​៣៥ឆ្នាំ​ នៅភូមិដូនទាវឃុំចាន់ស​ ស្រុក​សូទ្រនិគម​របួសស្រាល​ ​ នៅ​ភូមិ​តាត្រាវ​ ឃុំកន្ត្រាំង។

លោក បន្តថា បន្ទាប់ពីកើតហេតុភ្លាមៗបងប្អូនពលរដ្ឋបានដឹក​យកទៅមន្ទីរពេទ្យដើម្បីជួយសង្គោះ ប៉ុន្តែ​សពនោះត្រូវ បានស្លាប់បាត់ទៅហើយ។​ បច្ចុប្បន្នសព នេះត្រូវបានសមត្ថកិច្ច​​ប្រគល់​ទៅឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ