ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កម្លាំង​ចម្រុះ​ ដុត​កម្ទេច​​ចោល​ឧបរករណ៍​នេសាទ​ល្មើស​​ច្បាប់​ជា​ច្រើន​ប្រភេទ ​
ថ្ងៃទី ១៩ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 04:03 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 577នាក់)




សៀមរាប ៖ ​នាថ្ងៃទី​១៩​ ខែកក្កដា ​ឆ្នាំ​២០១៦ ក្រុមការងារ​ចម្រុះ ​បាន​ធ្វើការ ​ពិធី​​ដុត​កំទេច ចោល ​​ឧប​ករ​ណ៍​នេសាទ​ខុសច្បាប់​ ​ ​ដែល​​រឹបអូស​​​បាន ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ​ប្រើប្រាស់​ធ្វើការ​នេសាទ​ដោយ​ខុសច្បាប់​ ​នូវ​​​រដូវ ត្រី​ពង ​កូន​។

ពិធី​នេះ​ដុត​កម្ទេច​ឧបករណ៍​ល្មើសនេះ​  ​មាន​ការ​ចូលរួម​​ពី​ លោក ចៅសង្កាត់​ចុង​ឃ្នៀ​ស​ លោកនាយ​ នាយរង​ផ្នែក​សង្កាត់​រដ្ឋបាល​ជលផល​  មន្ត្រីនគរបាល​ ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចុង​ឃ្នៀ​ស​ លោក​ប្រធាន​សហគមន៍ ​នឹង បងប្អូន​ប្រជា​នេសាទ​ នៃ​សហគមន៍ ​នេសាទ​សង្កាត់​ចុង​ឃ្នៀ​ស​ក៏​ ចូលរួម​ផងដែរ ។

​​មន្ដ្រី​ជលផល​ ​បាន​ឲ្យ​ដឹងថា​ ក្នុង​ប្រតិបត្តិការ​​​ដឹកនាំ​ ចុះបង្ក្រាបនេះ​ ​ កម្លាំង​ចម្រុះ​ ​បាន​​​សហ​ការ ​គ្នា​ ​ធ្វើ​ការចុះ​​ល្បាត​ ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ​ប្រើប្រាស់​ធ្វើការ​នេសាទ ​ដោយ​ខុសច្បាប់​ ក្នុង​រដូវ ត្រី​ពង ​កូន ​កាល​យប់​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៦ ​ចាប់​ពី​វេលា​ម៉ោង ៨ និង​ ០០​នាទី​យប់ រហូតដល់​ម៉ោង​០១ និង​ ០០​នាទី​យប់ ឆ្លង​ចូល​ថ្ងៃទី​១៦​ ខែកក្កដា​ឆ្នាំ​២០១៦ កន្លងទៅ ​​ ​កម្លាំង​យើង​ បាន​​​រឹបអូស​ឧប​ករ​ណ៍​នេសាទ​ខុសច្បាប់​ ​រួម​មាន​ ៖ ​​ ទ្រូ​ ប្រើស ​១០០ ​ចំនួន​​ ២៦៩​គ្រឿង ​​។


​មន្ដ្រី​ជលផល​​ ដដែល​ក៏​សូម​​អំពាវនាវ​ដល់​ បងប្អូន​ប្រជា​នេសាទ មេត្តា​កុំ​នេសាទ​ត្រី នៅក្នុង​រដូវ​ត្រី​ពង និង​តំបន់ហាមឃាត់ ​ហើយ​សូម​ចូលរួម​ទប់ស្កាត់​ សកម្មភាព​ប្រើប្រាស់ ឧបករណ៍​នេសាទ​ខុសច្បាប់ ទាំងអស់គ្នា៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ