ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប្ដីសុំប្រពន្ធ​​រួមរស់​វិញ​ តែ​ប្រពន្ធ​មិន​ព្រម​ ប្ដី​ខឹង​ទាញ​​កាំបិត​តាំងតោ​ ប្រហារ​រង​របួស​​ធ្ងន់​​​
ថ្ងៃទី ២០ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 01:53 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 692នាក់)



កំពត​៖ ​ប្ដី-ប្រពន្ធ​​​លែងលះគ្នា​អស់​រយៈ​ជិត​មួយឆ្នាំ​​ទៅ​​ហើយ ​បុរស​ជា​ប្ដី​​​បាន​មក​សុំ​ប្រពន្ធ​រួម​រស់​​វិញ តែ​ប្រពន្ធ​មិន​ព្រម​​ ​​ប្ដី​ខឹង​កាប់​ប្រហារ​ប្រពន្ធ​រង​របួស​ជា​ទម្ងន់ ​កាលពី​វេលា​ម៉ោង​៧ និង​ ៤០​នាទី​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ត្នោត​ ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ​កំពត។

​នគរបាល​មូលដ្ឋាន​ បាន​ឲ្យ​ដឹងថា​ ​ប្តី​ជា​ជនបង្ក​របួស​ស្នាម​មាន​ឈ្មោះ ឈឹម សិលា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​ប៉ះ​កង់​រថយន្ត ស្ថិតនៅ​ភូមិ​កើតហេតុ​ខាងលើ ។  ប្រព​ន្ធ​ ​រងគ្រោះ​ឈ្មោះ ធី សៀក​ឡេង ​អាយុ​២០​ឆ្នាំ មុខរបរ​មេផ្ទះ ​មាន​ទីលំនៅ​ភូមិ​កំពង់​ដំរី ឃុំ​ខ្សាច់កណ្តាល ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

តាម​សំដី​ស្ត្រី​ចំណាស់​ឈ្មោះ ​អ៊ិន សា​រួន អាយុ​៧០​ឆ្នាំ​ ជា​ម្តាយក្មេក​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ​កូន​ប្រុស​គាត់ ​និង​កូន​ប្រសារ​ស្រី​នេះ ​កន្លងមក​បាន​ឈ្លោះប្រកែក​គ្នា​រួច​បាន​បាន​លែងលះគ្នា​ក្រៅ​ប្រព័ន្ធ ​តុលាការ​អស់​រយៈពេល​៥​ខែ​មក​ហើយ គេ​ទាំងពីរ​នាក់​មានកូន​ប្រុស​មួយ​អាយុ​៣​ឆ្នាំ​។ ក្រោយពេល​លែងលះគ្នា​កូន​ប្រសារ​ស្រី​បាន​ទៅ​រស់​នៅឯ​ស្រុកកំណើត​ជាមួយ​ម្តាយ​របស់​ខ្លួន​នៅ​ខេត្តកណ្តាល​។​


​ចំណែក​កូន​ម្តង​យក​ទៅ​តាម​ខ្លួន​ម្តង​យក​មក​ឲ្យ​ប្តី ​នៅ​មុនពេល​កើតហេតុ កូនប្រសារ​ស្រី​បានមក​លេង​ និង​កូន នៅពេល​មកលេង​និង​កូន​នេះ​ នាង​ បាន​វេចបង្វេច​ ​ខោអាវ​មក​ជា​មួយ​ផង​។

ប្រភព ​បន្តទៀតថា ក្រោយពី​មកដល់​ផ្ទះ​ជួប​ប្តី​ជួប​កូន​ហើយ ​កូនប្រុស​គាត់​ជា​ប្តី​របស់​នាង​កូន​ប្រសារ​បាន​អង្វរ​ប្រព​ន្ធ​ថា​ មក​នៅផ្ទះ​វិញ​មក ​មាត់​និយាយ​ផង ​និង​ដើរមក​យក​បង្វេច ​ខោអាវ​របស់​ប្រព​ន្ធ​យកទៅ​ទុក​ក្នុងផ្ទះ ស្រាប់តែ​នាង​ជា​ប្រព​ន្ធ​ឆ្លើយថា ​អញ​មិន​យក​ឯង​វិញ​ទេ ​បើ​អញ​យក​ប្តី​ទៀត​អញ​យក​ប្រុស​ក្មេង​វិញ​ និយាយ​ហើយ​ចូល​ទៅ​យក​បង្វេច​ខោអាវ​របស់ខ្លួន​មកវិញ ​រួច​និយាយ​តប​ប្តី​ទៀតថា​ អញ​មិន​ដេក​ផ្ទះ​នេះ​ ជាមួយ​ឯង​ទៀត​ទេ​ អញ​ទៅ​ដេក​ផ្ទះ​បង​អញ​វិញ​ឯង​នៅ​ដេក​អោប​កូន​ពីរ​នាក់​ឪពុក​និង​កូន​ចុះ​។

និយាយ​ឌឺ​ដាក់គ្នា​ទៅវិញទៅមក​កាន់តែ​ធ្វើ​ឲ្យ​ប្តី​មានចិត្ត​ប្រច័ណ្ឌ​ក៏​ឈានទៅ​ប្តី​ប្រើ​អំពើ​ហិង្សា ​ដោយ​ទាញ​កាំបិត​តាំង​តោ​ថៃ ​កាប់​ប្រព​ន្ធ​ ពីរ​បី​កាំបិត ​បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​កន្លែង ត្រង់​ថ្ពាល់​ខាងស្តាំ ​និង​ក្បាល​ពីរ​កន្លែង​ព្រមទាំង​កំភួនដៃ​ស្តាំ​មួយ​កន្លែង​ហូរឈាម​សន្លប់​ក្នុង​ថ្លុកឈាម​ហើយ​ត្រូវ​ក្រុម​គ្រួសារ​ខាង​ប្តី​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​។​ ចំណែក​ប្តី​ក្រោយពី​ធ្វើ​សកម្មភាព​រួច​បាន​ជិះ​រថយន្ត​រត់​គេចខ្លួន​បាត់ទៅ​។

ក្រោយមក​ទើប​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​កំលាំង​នគរបាល​ក្រុង​សហការ​និង​កំលាំង​របស់​ស្នងការ​ខេត្ត​ទៅដល់​ពិនិត្យ​កន្លែងកើតហេតុ​។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា ករណីនេះ​កើតឡើង​ពី​ការ​ប្តី​ប្រច័ណ្ឌ​ប្រព​ន្ធ​ថា​ឈប់​យក​ខ្លួន ទៅយក​ប្រុស​ក្មេង​វិញ​ទើប​ប្តី​ប្រច័ណ្ឌ ​ផ្ទុះ​កំហឹង​រួច​រត់​គេច​ខ្លួនបាត់​តែម្តង​។ ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ជនសង្ស័យ​ដើម្បី​ផ្ដន្ទាទោស ​តាមច្បាប់​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ