ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អាជ្ញាធរ​អប្សរា​​ ៖ រូបភាព​ភ្ញៀវ​ទេសចរណ៍​​​ អង្គុយ​លើ​ក្បាល​យក្ស​ទាញព្រ័ត្រ​ នៅ​ខ្លោងទ្វារ​ទន្លេ​អ៊ុំ​ ពុំមែន​ជា​រូប​ថ្មីៗ​នេះ​ទេ​​​
ថ្ងៃទី ២០ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 12:08 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 594នាក់)


សៀមរាប​៖​ មន្ត្រី​អាជ្ញាធរ​អប្សរា​ បានធ្វើការ​បកស្រាយ​ថា​ ការ​បង្ហោះ​រូបភាព​ភ្ញៀវ​បរទេស​អង្គុយ​លើ​ក្បាល​យក្ស​ទាញព្រ័ត្រ​ នៅ​ខ្លោងទ្វារ​ទន្លេ​អ៊ុំ​ នៃ​រមណីយដ្ឋាន​អង្គ​រ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ហើយ​បាន​ស៊ែ​ត​គ្នា ​និង​មានការ​បរិយាយ​ផ្សេងៗ​គ្នា​នោះ​តាមពិត​គឺជា​រូប​ចាស់​នោះ​ទេ​។

បើ​តាមរយៈ​រូបភាព​ព្រិលៗ​ ស្ទើ​រ​តែ​មើល​មុខ​មិនឃើញ​ដែល​មាន​ជនបរទេស​ស្រី​ប្រុស​ឡើង​អង្គុយ​លើ​ក្បាល​យក្ស​ទាញព្រ័ត្រ ​នៅ​ខ្លោងទ្វារ​ទន្លេ​អ៊ុំ​នោះ ​អ្នកខ្លះ​បាន​និយាយថា ​ជាការ​ប្រមាថ​ដល់​វប្បធម៌​ខ្មែរ​អ្នកខ្លះ​ថា​ ជា​ស្តាយ​របស់​ជនបរទេស​ដែល​ចូលចិត្ត​ធ្វើ​អ្វី​ប្លែកៗ ឯ​អ្នកខ្លះ​ថា​មកពី​គេ​ស្រឡាញ់​ក្បាល​យក្ស​នោះ​ពេក ​ហើយ​ខ្លះ​ទៀតថា ​ជា​រូបភាព​កាត់ត​។ ចំណែក​មគ្គុទ្ទេសក៍ ​ទេសចរណ៍​ ម្នា​ក់ថា​ ជា​រូប​ពិត​ហើយ​ទើបតែ​ថ្មីៗ​នេះ ​ក្នុង​ខណៈដែល​ភ្ញៀវ​ងើប​មក​មើល​ថ្ងៃ​រះ​ក៏​ឡើង​ថត​ទៅ​។​ការយល់ឃើញ​រៀងៗ​ខ្លួន​នេះ​ភាគច្រើន​ផ្តោត​លើ​ការប្រមាថ​ដល់​វប្បធម៌​ខ្មែរ​ ពី​សំណាក់​ភ្ញៀវ​បរទេស ​ក្នុងនោះ​ពួកគេ​ក៏​រិះគន់​ទៅ​សមត្ថកិច្ច​នៅ​ទីនោះ​ផងដែរ ​ដែលមាន​ប៉ូលិស​ទេសចរណ៍​ប៉ូលិស​ការពារ​បេតិកភណ្ឌ ​និង​មន្ត្រី​អប្សរា​ជាដើម​។ ក្រៅពី​រិះគន់ថា ​សមត្ថកិច្ច​នៅ​ទីនោះ ធ្វេសប្រហែស​ ក៏បាន​បញ្ជាក់ទៀតថា​ ជនបរទេស​នោះ ជា​ជនជាតិ​រុស្សី ថត​ពេល​ទៅ​មើល​ថ្ងៃ​រះ​(​ទាបភ្លឺ​)​។

ក្នុងករណីនេះ​ លោក​ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​អាជ្ញាធរ​អប្សរា បាន​បកស្រាយ​និង​បដិសេធ ថា ពុំមែន​ ជា​សកម្មភាព​ភ្ញៀវ​បរទេស​ថត​ក្នុង​ពេល​ថ្មីៗ​នេះ​ទេ​។ ចាប់ពី​អំឡុង​ខែធ្នូ​ឆ្នាំ​២០១៥​មក​អាជ្ញាធរ​អប្សរា​បាន​ប្រកាស​និង​ណែនាំ​ដល់​ភ្ញៀវ​បរទេស​គ្រប់រូប​មិន​ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​ផ្ទុយ​ពី​សេចក្តីប្រកាស​នោះឡើយ​។​កាលពី​កន្លងទៅ​មាន​ភ្ញៀវ​ខ្លះ​ធ្វើ​សកម្មភាព​ផ្សេងៗ​ដូចជា​ស្រាត​ថត​ នោះ​ខាង​អាជ្ញាធរ​អប្សរា​ បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​រួចហើយ​ដែរ​។

លោក​ បន្តថា​ ទោះជា​ដូច្នេះ​ក្តី​ក៏​នៅមាន​ភ្ញៀវ​ខ្លះ​មិនទាន់​បានដឹង​អស់នោះ​ដែរ​។​ប៉ុន្តែ​បើ​ត្រឹម​ឡើង​ឈរ​នៅ​កន្លែង​ហាមឃាត់ ​គឺ​មន្ត្រី​ជំនាញ​ដែល​ប្រចាំការ អាច​ហៅ​ពួកគាត់​មក​អប់រំ ពន្យល់ ដើម្បី​បញ្ឈប់​សកម្មភាព​ទាំងនោះ​។ អញ្ចឹង​ទេ​ក្នុង​រយៈពេល​ជិត​មួយ​ឆ្នាំនេះ ​ពុំមាន​ភ្ញៀវ​បរទេស​ណា​ប្រព្រឹត្តិ​អំពើ​ណាមួយ​ដែល​មិន​សមរម្យ​នៅក្នុង​រមណីយដ្ឋាន​អង្គរ​នោះ​ឡើយ​។

លោក​ឡុង កុសល បញ្ជាក់ថា ចំពោះ​ រូបភាព​ដែល​បង្ហោះ​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​លោក​សុំ​បដិសេធថា​ ពុំមែន​ជា​រូប​ថ្មីៗ​នេះ​ទេ​អាច​ជា​រូប​ច្រើន​ឆ្នាំ​មកហើយ​ឬ​ជា​រូប​ដែល​ជនបរទេស​នោះ​បង្ហោះ​ពី​ស្រុក​របស់​ពួកគេ​មក​។

សូម​រំលឹកថា កន្លងទៅ​អាជ្ញាធរ​ អប្សរា​ធ្លាប់​បាន​បង្ហាញ​ពី​ក្រមសីលធម៌​ របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ នានា​ឲ្យ​គោរព​តាម​ការណែនាំ​នោះ​។​ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​គេ​មើល​ឃើញថា មាន​ភ្ញៀវ​ទេសចរណ៍​មួយចំនួន​នៅ​មិន​ទាន់មាន​ការគោរព​នូវ​គោលការណ៍​នោះ​នៅឡើយ​៕​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ