ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
អ្នក​បើក​បរ​រថយន្ដ​បែន​ដឹកដី​ ត្រូវ​ទ្រុងរថយន្តធ្លាក់សង្កត់ ​ក ស្លាប់​​ យ៉ាងអាណោចអាធ័ម​​​
ថ្ងៃទី ២០ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 12:14 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 657នាក់)




ព្រះសីហនុ ៖ ​បុរសតៃកុងរថយន្តម្នាក់ ​ត្រូវ​ទ្រុងរថយន្ត​បែន​ធ្លាក់សង្កត់ ​ក ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត ​ក្នុង​ខណៈ​ពេល​ជនរងគ្រោះ ​បាន​បើក​​ទ្រុងរថយន្តឡើងលើ ហើយដើរទៅ​ឈរ​ឈ្ងោក​មើល​ ចៃដន្យ​ទ្រុងរថយន្តរអិលធ្លាក់កៀប​ស្លាប់ភ្លាមៗ​ នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ២០និង០០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចកោះថ្មី (ក្រុមហ៊ុន យិជៀ) ​ស្ថិតក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ​ឆាន វណ្ណឆាយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិ-ឃុំអូរឧកញ៉ាហេង ​ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។សមត្ថកិច្ច បានឲ្យដឹងទៀតថា រថយន្តបង្កម៉ាកម៉ុងហ្គោ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ព្រះសីហនុ 3A 0422។ សមត្ថកិច្ច បានសន្និដ្ឋានថា ​ករណីនេះបណ្ដាលមកពីការធ្វេសប្រហែសរបស់ជនរងគ្រោះ។ បច្ចុប្បន្ន សាកសពត្រូវបានសាច់ញាតិយកមកធ្វើបុណ្យតាមប្រពៃណី៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ