ពលរដ្ឋរងគ្រោះរលំផ្ទះ១៣ខ្នង ទទួលបានអំណោយសង្គ្រោះពីសាខាកាកបាទក្រហម
ស្វាយរៀង៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋរងគ្រោះដោយសារ ខ្យល់កន្ត្រាក់ រងការខូចខាតផ្ទះសម្បែងចំនួន១៣ខ្នង ត្រូវបាន សាខាកាកបាទក្រហមកម្ពុជា នាំអំណោយសង្គ្រោះ ចែកជូនដល់កន្លែងកើតហេតុ ។
សូមបញ្ជាក់ថា កាលវេលា ម៉ោង៤ និង ៣០នាទី រសៀលថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦ម្សិលម៉ិញនេះ មានភ្លៀង និងខ្យល់កន្ត្រាក់បណ្តាលឱ្យ ផ្ទះពលរដ្ឋចំនួន១៣ខ្នងរលំ និងរបើកដំបូល ក្នុងនោះមាន ឃុំឈើទាល៩ខ្នង ឃុំក្រោលគោ៣ខ្នង និងឃុំគោកព្រីង ១ខ្នង។ ប៉ុន្តែមិនមានមនុស្សស្លាប់ ឫរងរបួសនោះឡើយ ។
ជាឆ្លើយតប នារសៀលថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយទៅសង្គ្រោះបន្ទាន់ ចែកជូនប្រជាពលរដ្ឋរងគ្រោះដល់កន្លែងកើតហេតុ បានទាន់ពេលវេលាផងដែរ៕