ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ចាប់​​ ​ជនសង្ស័យ​ម្នាក់​ ជា​មុខសញ្ញា​លួច​ម៉ូតូ​ យ៉ាង​សកម្ម​​ ​ប្រចាំ​​ក្រុង​បាត់ដំបង ​
ថ្ងៃទី ១៨ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 04:07 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 610នាក់)




​បាត់ដំបង ៖ ​ជនសង្ស័យ​ម្នាក់​ ជា​មុខសញ្ញា​លួច និង​កាច់​សោ​ម៉ូតូ​យ៉ាងសកម្ម​ ត្រូវបាន​កំលាំង​សមត្ថកិច្ច​ ​ស្ទាក់​ចាប់​ បាន​មកវិញ ​ ​ខណៈដែល​ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​ដែល​ខ្លួន​កាច់​សោ បាន​ឆ្ពោះទៅ​ព្រំដែន​ថៃ​ ​ដើម្បី​ធ្វើការ​លក់ដូរ​នៅ​ទីនោះ ។

កិច្ចប្រតិបត្តិការ​ឃាត់​ខ្លួន​មុខសញ្ញា​ចោរកម្ម​នេះ​បាន​ប្រព្រឹត្តឡើង ​កាលពី​រសៀល​ថ្ងៃ ទី​១៧ ខែកក្កដា  ឆ្នាំ​២០១៦  នៅ​ចំណុច​រង្វង់​មូល​យាយ​ទេព ​ ស្ថិត​ក្នុងភូមិ​អណ្តូង​ចេញ ​សង្កាត់​អូរ​ចារ  ក្រុង​បាត់ដំបង  ខេត្តបាត់ដំបង  ខណៈ​ជន​នេះ​ព្យាយាម​ជិះ​គេច​ទៅ​តំបន់​ព្រំដែន ។

ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ អ៊ុក សុភ​ក្ត្រា ហៅ ល័​ក្ខ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក  សង្កាត់​ទួល​តា​ឯក ​ ក្រុង​បាត់ដំបង  ដោយ​កិច្ចប្រតិបត្តិការ​នេះដែរ​ គឺ​កំលាំង បង្ការ បង្ក្រាប និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បន្ទាប់ពី​ជន​នេះ​ធ្វើ​សកម្មភាព​កាច់​សោ .​ក​ លួច​ម៉ូតូ​គេ​កាលពី​ល្ងាច​ថ្ងៃទី​១៦ ​ខែកក្កដា ឆ្នាំ​២០១៦ នៅ​ជិត​ផ្សា​របឹង​ឈូក ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ដែល​ម្ចាស់​ម៉ូតូ​មានឈ្មោះ កែវ ស៊ីណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។

​​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះ អ៊ុក សុភ​ក្ត្រា ហៅ ល័​ក្ខ បាន​សារភាពថា ​ខ្លួន​ទើប​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​ លួច​យក​ម៉ូតូ​គេ​បាន​ចំនួន​២​លើក​ ប៉ុណ្ណោះ ។ ​ជននេះ​ បាន​ប្រាប់ថា ​លើក​ទី​១ ធ្វើ​សកម្មភាព​កាលពី​រសៀល​ថ្ងៃទី​១៩ ​ ខែឧសភា  ឆ្នាំ​២០១៦ កន្លងទៅ​ នៅ​ចំណុច​ផ្សារ​បូរី​ថ្មី  ក្នុងភូមិ​កម្មករ  សង្កាត់​ស្វាយប៉ោ ​ លួចបាន​ម៉ូតូ​ម៉ាក ឃ្លិ​ក​ ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ បាត់ដំបង 1J-2077  ​និង​លើក​ទី​២​ មុន​ពេលដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ​គឺ​ធ្វើ​សកម្មភាព​កាលពី​ល្ងាច​ថ្ងៃទី​១៦​កក្កដា នៅ​ចំណុច​ផ្សា​របឹង​ឈូក ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ លួច​ម៉ូតូ​ម៉ាក ឃ្លិ​ក ពណ៌​ស ស៊េរី​ឆ្នាំ​២០១៥ គ្មាន​ស្លាក​លេខ ។

បើតាម​សាក្សី​ដែល​ធ្លាប់​ស្គាល់​ប្រវត្តិ​ជនសង្ស័យ​រូបនេះ​ បាន​និយាយថា  ​ជនសង្ស័យ​រូបនេះ ជា​មនុស្ស​លួច​មិន​រើសមុខ​ទេ សូម្បីតែ​ម៉ូតូ ​ ឬ​ទូរស័ព្ទ​របស់​មិត្តភក្ដិ ក៏​ជននេះ​ហ៊ាន​លួច​ដែរ ​ដោយ​គេ​ធ្លាប់​ស៊ីដាច់​ម៉ូតូ​មិត្តភក្ដិ​ជាច្រើនលើក​ហើយ ​តែ​ពេលខ្លះ​រក​ឃើញ​វិញ​ ឯ​ពេលខ្លះទៀត​ស៊ីដាច់​បាត់​ស្ងាត់ឈឹង​រហូត​តែម្ដង ។ ដូច្នេះ​ជនសង្ស័យ​រូបនេះ​ជំនាញ​ខ្លាំងណាស់​ ធ្លាប់ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​គេ​នៅតាម​ដងផ្លូវ ឬ​នៅ​តាម​សួនច្បារ​សាធារណៈ​ស្ទើរ​រាប់​ភ្លេច​ទៅហើយ ​មិនមែន​ទើប​លួច​ពីរលើក​នេះ​ទេ ។

ជនសង្ស័យ​រូបនេះ​ ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើចោរកម្ម​ដែល​កម្លាំង​ជំនាញ ​បាន​តាមដាន​ ជា​យូរ​មកហើយ ​ រហូត​ឈានដល់​ការឃាត់ខ្លួន​តែម្ដង ។ ​ជាមួយនឹង​ការឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ម៉ាក​ឃ្លិ​ក​២​គ្រឿង ​ដែល​ជននេះ​លួចបាន ​។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​នេះ​ទៅ កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ៕

 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ