ស្លាប់៦នាក់ របួសធ្ងន់១០នាក់ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៨ ខែកក្កដា
ភ្នំពេញ ៖ ហេតុការណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក ( យប់ ៧លើក ) បណ្តាលអោយមនុស្សស្លាប់ ៦នាក់ ( ប្រុស ) រងរបួសធ្ងន់ ១០នាក់ ( ស្រី ២នាក់ ) និងរបួសស្រាល ៤នាក់ ( ស្រី ១នាក់ ) ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១២គ្រឿង រួមមាន ម៉ូតូចំនួន ៧គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង យានផ្សេងៗ ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ២នាក់ ។
សូមបញ្ជាក់ថា របាយការណ៍នេះ (គិតចាប់ពីម៉ោង ១៤ ថ្ងៃទី១៧ ខែកក្កដា ដល់ម៉ោង ១៤ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ )។
របាយការណ៍ បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៨លើក ( ស្លាប់ ៥នាក់) , កត្តាយានយន្ត ១លើក ( ស្លាប់ ១នាក់ ) , បត់គ្រោះថ្នាក់ ១លើក , និងមិនប្រកាន់ស្តាំ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១០នាក់ ( យប់ ៩នាក់ ) ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៣លើក ផ្លូវខេត្ត-ក្រុង ចំនួន ៤លើក និងផ្លូវលំ ចំនួន១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ២លើក យានផ្សេងៗ ១លើក និងមនុស្សរត់ឆ្លងផ្លូវ ១លើក ។
របាយការណ៍ដដែល បានបន្ដទៀតថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ស្ពឺ ៣លើក ស្លាប់ ៣នាក់ របួស ៦នាក់ ខេត្តកំពង់ធំ ១លើក ស្លាប់ ១នាក់ ខេត្តបាត់ដំបង ១លើក ស្លាប់ ១នាក់ និងខេត្តព្រះសីហនុ ១លើក ស្លាប់ ១នាក់ ។
របាយការណ៍ បានបន្ថែមទៀតថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល ល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២៩០៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៣៣៤គ្រឿង និងពិន័យសរុប ១៥៧៥គ្រឿង ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ៕