ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ម៉ូតូ​ធំ​ប្រលះ​កូន​​​ក្របី​​រត់​ឆ្លងផ្លូវ​ ងាប់​ ​​អ្នក​បើក​ម៉ូតូ​​​រង​របួសធ្ងន់​​ ​
ថ្ងៃទី ១៩ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 01:36 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 692នាក់)




កែប ​៖ យុវជន​ម្នាក់​​​​​​ ចេញ​ពី​ជួប​ជុំ​ផឹកស៊ី​ស្រវឹង​  ​បើក​ម៉ូតូ​ម៉ាកឌុក​ ​មក​ប្រហារ​កូន​ក្របី​​ដែល​រត់​ឆ្លងផ្លូវ​បណ្តាល​ឲ្យ​ងាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​  រីឯ​អ្នកបើកបរ​ម៉ូតូ​ បាន​រង​របួស​បែក​ ក្បាល​សន្លប់​ស្តូកស្តឹង​។  ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ នេះ បានកើតឡើង​ ​កាលពី​វេលា​ម៉ោង​៦,៥០​នាទី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ ​នៅ​ចំណុច​លើផ្លូវ​ក្រាល​កៅស៊ូ ​របស់​ខេត្ត​កែប ​និង​កំពត (​ផ្លូវ​លេខ​១៣,៣២)​ស្ថិត​ ក្នុងភូមិ​តា​ពីង​ ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ​ខេត្ត​កែប ។

ប្រភព​​ព័ត៌មាន​​ពីមិត្តភ័ក្ដិជន​រងគ្រោះ​​ ​បាន​ឲ្យ​ដឹងថា​  មុន​ពេល​កើតហេតុ​ ​​ជនរងគ្រោះ​​ស្រវឹងស្រា​ បាន​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​ម្តង​រួច​មក​ហើយ​ ហើយ​មិត្តភ័ក្ដិ​បាន​អង្វ​រមិន​ឲ្យ​ជិះ​ម៉ូតូ​ចេញ​មក​ទេ​ ប៉ុន្តែ​រូបគេ​មិន​ព្រម​ស្តាប់​ក៏​ជិះ​ចេញមក ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​គេ​ស្គាល់​ទូរស័ព្ទ ​មក​ប្រាប់​ថា ​មាន​យុវជន​ម្នា​ក់​បាន​ជិះ​ម៉ូតូ​ធំ​បុក​កូន​ក្របី​ ងាប់​ ​ រីឯ​អ្នកបើកបរ​ក៏​​រងរបួស​ធ្ងន់​ដែរ ​ទើប​ខ្លួន​មកដល់​កន្លែង​កើតហេតុ​ទើប​ដឹងថា ​ជា​មិត្ត​ភ័ក្ដិ​របស់​ខ្លួន​មែន ​ក៏ប្រញាប់ប្រញាល់​ដឹក​ទៅ​សង្គ្រោះ​តែម្តង ។

សមត្ថកិច្ច​មូលដ្ឋាន​ ដែល​ចុះ​ទៅពិនិត្យ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹងថា យុ​វជនរងគ្រោះ​ឈ្មោះ សុខ ស្រស់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ ស្នាក់នៅ​ផ្ទះជួល​ព្រែក​ចាក​ទល់ដែន​វៀតណាម ​មកលេង​ជាមួយ​មិត្ត​ភ័ក្ដិ​ធ្វើការ​ នៅ​កាស​ស៊ី​ណូ​ព្រែក​ចាក ​មាន​ស្រុកកំណើត​នៅ​ឃុំ​តា​អូរ ស្រុក​គីរីវង់ ​ខេត្តតាកែវ ​ជិះ​ម៉ូតូ​ម៉ាកឌុក​​ ពណ៌ ស​ លាយ​ទឹល​ក្រូច​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CR 1488  ។ ​ជនរងគ្រោះ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ត្រង់​ក្បាល​ សន្លប់​នៅ​កន្លែង​កើតហេតុ ​ហើយ​បាន​ក្រុម​គ្រួសារ​ខាង​មិត្ត​ភ័ក្ដិ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។ ​ចំណែក​កូន​ក្របី​ដែល​ត្រូវ​ម៉ូតូ​ជនរងគ្រោះ​បុក​ងាប់​នៅ​កន្លែង​កើតហេតុ​នោះ​ក៏​ពុំមាន​ឃើញ​ម្ចាស់​មក​អះអាង​ទទួល​ស្គាល់ថា​ ជា​កូន​ក្របី​របស់​ខ្លួន​ឡើយ​។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​ចេញមុខ​មក​ទទួលយក​ និង​ដើម្បី​និយាយ​ដោះស្រាយ​គ្នា​ជាមួយ​ជនរងគ្រោះ ៕ 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ