ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
បង្ក្រាប​​​ក្រុម​ជួញដូរ​គ្រឿងញៀន ​ឃាត់ខ្លួន​ ​​ជនសង្ស័យ​៣​នាក់ ​ដកហូត​វត្ថុតាង​​មួយ​​ចំនួន​​ ​
ថ្ងៃទី ១៩ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 12:00 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 642នាក់)




​បន្ទាយមានជ័យ ៖ ​​ជនសង្ស័យ​៣​នាក់ ​​ ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ​​ធ្វើការ​បង្ក្រាប​ ​ពេល​កំពុង​ជួញដូរ​គ្រឿងញៀន​ ​​និង​នាំគ្នា​ជក់​ ​យ៉ាង​សកម្ម​ កាល​ពី​វេលា​ម៉ោង​១​ថ្ងៃត្រង់ ថ្ងៃទី​១៨​ ខែកក្កដា ឆ្នាំ​២០១៦ ​នៅ​ចំណុច​ភូមិ​ប៉ោយប៉ែត​  សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

​​​​លោក​អនុសេនីយ៍ឯក​ រស់ សា​ហាន ​មេបញ្ជា​ការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ ប៉ោយប៉ែត​​ បាន​ឲ្យ​ដឹងថា​  ​ក្នុង​ប្រតិបត្តិការនេះ ​កម្លាំង​យើង​ ​ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ម្នាក់​មានឈ្មោះ​ ចំរើន យូ​ម៉ុង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ប៉ោយប៉ែត  ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​ដកហូត​វត្ថុតាង​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹក​ក​ក​ ចំនួន​១​កញ្ចប់​តូច​ស្មើ​និង​០.៣៣​ក្រាម​និង​ទូរស័ព្ទដៃ​១​គ្រឿង ​ក្រោយពី​ធ្វើការ​សាកសួរ​រួច កម្លាំង​អាវុធហត្ថ​ក្រុង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់​ បន្ថែមទៀត ១.មានឈ្មោះ ​ស្ងួន បូរី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ២.​មានឈ្មោះ​ គី ប៊ុនធឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ប៉ោយប៉ែត  សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ដកហូត​វត្ថុតាង​មាន​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹក​កក​​ចំនួន​៤​កញ្ចប់​តូច​ស្មើនឹង​៣.៦៧​ក្រាម​ និង​ទូរស័ព្ទដៃ​៤​គ្រឿង​ទៀត​។

​លោក​ ប​ន្ដថា  ក្រោយពី​ឃាត់ខ្លួន​​ជនសង្ស័យ​ទាំង​៣​នាក់​​ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បញ្ជូន​មក​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ ដើម្បី​សាកសួរ​បន្ត​។​ នៅមុខ​អាវុធហត្ថ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាពថា​ ពួកគេ​ទាំង​៣​នាក់ ​ពិតជា​បាន​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ដូច​ការចោទប្រកាន់​នេះ​ពិតប្រាកដ​មែន​។

ក្រោយពី​បាន​ចម្លើយសារភាពរ​បស់​ជនស​ង្ស័​យ​ទាំង​៣​នាក់​រួច​ហើយនោះ ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ដាក់ទោស​ទៅ​តាម​ផ្លូវច្បាប់​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ