បើកការជំនុំជំរះ ជនល្មើស៨នាក់ ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន
កណ្តាល ៖ នៅព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៦ កំលាំងអនុរក្សពន្ធនាគារ ខេត្តកណ្តាល បាននាំជនល្មើសចំនួន៨នាក់ ជាប់ពាក់ព័ន្ធ បទល្មើសគ្រឿងញៀន ,ការប្រើអំពើហិង្សា និងអំពើលួចមកកាន់សាលាដំបូងខេត្តកណ្តាល បើកការជំនុំជំរះ និងសាកសួរយកចម្លើយដើម្បីធ្វើការវិនិច្ឆ័យទោស។
មន្ត្រីអនុរក្សពន្ធនាគារ បានបញ្ជាក់ថា ជនល្មើស៨នាក់ នោះមានចំនួន៥នាក់ ជាប់ចោទពីបទរក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ និង២នាក់ ជាប់ចោទបទលួចហើយម្នាក់ទៀត ជាប់ចោទការប្រើ អំពើហិង្សាមានស្ថានទម្ងន់។
មន្ត្រីដដែល បានអោយដឹងទៀតថា ក្នុងចំណាមជនល្មើស៨នាក់គឺមាន៣នាក់ ជាប់ចោទពីបទរក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ប្រព្រឹត្តឡើងនៅភូមិលេខ៥ឃុំស្វាយរលំស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១២ កក្កដា ឆ្នាំ២០១៦ ត្រូវតំណាងអយ្យការសាលាដំបូងខេត្តកណ្តាល បង្គាប់អោយនាំខ្លួនមកសាកសួរយកចម្លើយ គឺឈ្មោះ អូន ដេត ភេទប្រុសអាយុ២៥ឆ្នាំឈ្មោះ ពេជ្រ ឃឿនភេទប្រុសអាយុ២៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ រ៉ុន ជាតិ ភេទប្រុសអាយុ២២ឆ្នាំ។ចំណែកជនល្មើស៥នាក់ ទៀតត្រូវតំណាងអយ្យការសាលាដំបូងខេត្តកណ្តាលបង្គាប់អោយនាំខ្លួនមកបើកសវនាការជំនុំជំរះគឺមានទី១.ឈ្មោះ គឹម ទៀងភេទស្រី អាយុ២៤ឆ្នាំជាប់ចោទបទរក្សាទុកនិងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តឡើងនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅក្រុងតាខ្មៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៦ ទី២.ឈ្មោះ ជិន ចន្ទី ភេទប្រុសអាយុ៣៤ឆ្នាំ ជាប់ចោទបទរក្សាទុកនិង ចាត់ចែងអោយប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅភូមិព្រែកសំរោងសង្កាត់តាខ្មៅក្រុងតាខ្មៅ កាលពីថ្ងៃទី១៤ខែមិនា ឆ្នាំ២០១៦ ទី៣.ឈ្មោះ វឿន ដា ភេទប្រុសអាយុ៣៥ឆ្នាំជាប់ចោទបទប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តឡើងនៅភូមិស្វាយឃុំព្រៃពួចស្រុកអង្គស្នួល កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ ទី៤.ឈ្មោះ ណុប វណ្ណះ ភេទប្រុសអាយុ២១ឆ្នាំ ជាប់ពីបទលួចប្រព្រឹត្តឡើងនៅភូមិស្តៅ កន្លែងឃុំដីឥដ្ឋស្រុក គៀនស្វាយ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ និងទី៥.ឈ្មោះ ម៉ៅ ស៊ីណាង ភេទប្រុសអាយុ៣៦ឆ្នាំជាប់ចោទបទលួចប្រព្រឹត្តឡើងនៅភូមិស្ទឹងជ្រៅសង្កាត់ ដើមមៀន ក្រុងតាខ្មៅ កាលពីថ្ងៃទី២៨ខែកក្កដាឆ្មាំ២០១៥ ៕