ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​បុរសម្នាក់​ យក​ដែក​មុត​ស្រួច​ភ្ជង់​ ​នឹង​ច្របាច់.ក​ ​ជន​រង​គ្រោះ​ដល់​​ក្នុងផ្ទះ​​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​​
ថ្ងៃទី ១៦ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 01:05 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 831នាក់)



សៀមរាប​៖​​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​ ទៅតាម​ពាក្យបណ្តឹង​របស់​​ប្រជាពលរ​ដ្ឋ បន្ទាប់ពី​រូប​គេ​បាន​យក​ដែក​មុត​ស្រួច​មក​ភ្ជង់​ នឹង​ច្របាច់ក គាត់​ហើយ​ប្រមូល​យក​លុយ​ ចំនួន​៣៥៥.០០០​រៀល ​នឹង​៤៣​ដុល្លារ ​រួច​គេចខ្លួន​តែ​ត្រូវ​ជាប់អន្ទាក់​សមត្ថកិច្ច​។


លោក​វរសេនីយ៍ត្រី នួន ស័​ក្ត​ ចំរើន​រិ​ទ្ធ​ អធិការរង​ទទួលបន្ទុក​ព្រហ្ម​ទណ្ឌ​ក្រុង​សៀមរាប​ បាន​ឲ្យ​ដឹងថា ​ការបាត់បង់​ រួមមាន​ លុយ​រៀល​ចំនួន​៣៥៥.០០០ ​រៀល​ នឹង​លុយ​ដុល្លា​ចំនួន​៤៣​ដុល្លារ ។

លោក​បន្តថា ​រហូតដល់​វេលា​ម៉ោង​១៦:៣០​នាទី​ថ្ងៃទី​១៥​ ដដែល​នៅ​ចំនុច​ក្រុមទី​១០ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម ​នឹង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ដោយមាន​ការចូលរួម ​សហ​ការណ៍​ល្អ​ពី​បងប្អូន​ប្រជា​ការពារ​ភូមិ​សង្កាត់​ស្ល​ក្រុង​បាន​ធ្វើការ​ស្រាវជ្រាវ​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ឈ្មោះ ​ព្រំ វុត្ថា​ភេទ​ប្រុស​អាយុ​ ៣៤​ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត​មាន​ស្រុក​កំណើត​ភូមិ​ដូន​ហុង ​ឃុំ​ដំ​ដែក​ស្រុក ​សូទ្រនិគម ខេត្តសៀមរាប ​។ បច្ចុប្បន្ន​ស្នាក់ ​នៅ​បណ្តោះអាសន្ន នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប ​យក​មក​សាកសួ​រ​នៅ​ប៉ុស្តិ៍​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម​ នឹង​ដកហូត​បាន​មក​វិញ ​លុយ​រៀល​ខ្មែរ ចំនួន ៣៥៥០០០ រៀល នឹង លុយ​ដុល្លា​ចំនួន​៤៣​ដុល្លារ ​ដែក​មានមុខ​មុត​ស្រួច​ប្រវែង​១​តឹក​២​ហ៊ុន​ ចំនួន​០១​ដើម​។​

លោក​ បាន​បន្ថែមថា​ យោងតាម​ពាក្យបណ្តឹង​របស់​ជន​រ​ង​គ្រោះ​យោង​តាម​ការ​ស្តាប់​ចំលើយ​សារភាពរ​បស់ជន​ស​ង្ស័​យ​នឹង​ស្លាកស្នាម​របួស​លើ​ដងខ្លួន​ជនសង្ស័យ ​ក៏ដូចជា វត្ថុតាង ​ដកហូត​បានមក​វិញ ​។ ជនសង្ស័យ​នឹង​វត្ថុតាង​ត្រូវ​បាន​នគរបាល​ផ្នែក​ព្រហ្ម​ទណ្ឌ​ក្រុង​សៀមរាប ​បញ្ជូន​ទៅ​កា​រិ​យា​ល័យ​ នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ