ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សមត្ថកិច្ច​​ ឃាត់ខ្លួនជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​​គ្រឿងញៀន​​​
ថ្ងៃទី ១៦ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 12:58 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 691នាក់)




​សៀមរាប​ ៖ ​ជនសង្ស័យ​​២​នាក់​ ពាក់​ព័​ន្ធ​ និង​ករណី​រក្សាទុក​​និង​ចាត់ចែង​ថ្នាំញៀន​ ត្រូវ​បានស​មត្ថកិច្ច​ល្បាត​ខេត្ត​សៀមរាប​ ឃាត់ខ្លួន​ ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ​នៅ​​រសៀល​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ ​។

ការ​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​​​ខាងលើ​ បាន​ធ្វើ​ឡើង នៅវេលា​ម៉ោង​ជិត ២១​និង​០០​នាទី ល្ងាច ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦  ​នៅត្រង់ចំណុច​ភូមិ​វាល​ សង្កាត់​គោកចក ក្រុង​សៀមរាប​​ ដោយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​​នគរបាល ​មូលដ្ឋាន ​ចុះ​ល្បាត​។

​សមត្ថកិច្ច​ ​ប្រឆាំង​គ្រឿងញៀន បានអោយដឹងថា ​ជនសង្ស័យ​ដែល​ពាក់​ព័​ន្ធ​និង​ករណី​រក្សាទុក​និង​ចាត់ចែង ​ទី​១ ឈ្មោះ ស្រី​ ម៉ែន ​ភេទ​ប្រុស ​កើត​នូវ​ ឆ្នាំ​១៩៩៦​ មុខរបរ​កម្មករ​សំណង់ ​នៅ​ភូមិ​គោក​តា​ចាន់ សង្កាត់​គោកចក ​ក្រុង​សៀមរាប​ ឃាត់ខ្លួន​នៅ​ម៉ោង​២៣​និង​៥០​នាទី​ក្នុង​ថ្ងៃទី​១៤ ​ខែកក្កដា​ឆ្នាំ​២០១៦​ ពី​បទ​រក្សាទុក​ និង​ចាត់ចែង និង​​ទី​២ ឈ្មោះ អាន់ ​ចាន់​ទ្បុ​ង​ ភេទ​ប្រុស​កើត​នូវ​ ឆ្នាំ​១៩៩១​មុខរបរ​ជាងកាត់សក់ នៅ​ភូមិ​ខ្វៀន ​សង្កាត់​គោកចក ​ក្រុង​សៀមរាប ​ឃាត់ខ្លួន​នៅ​ម៉ោង​២៣​និង​៣០​នាទី​ក្នុង​ថ្ងៃទី​១៤ ​ខែកក្កដា​ឆ្នាំ​២០១៦​ពី​បទ​រក្សាទុក​និង​ចាត់ចែង​។

សមត្ថកិច្ច​ បានបន្ថែម​តៀត​ថា ក្រោយពី​ការឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច បាន​ដកហូត​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក ​០១ កញ្ចប់​តូច  ម៉ូតូ​១ គ្រឿង និង​ទូរស័ព្ទដៃ ១​គ្រឿង និង​ឧ​បករ​ណ៍​កែច្នៃ​ជក់​ថ្នាំញៀន​មួយចំនួន​។  បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុ តាង ត្រូវបាន​កម្លាំង​ជំនាញ ​កំពុង​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នូវ​រសៀល​ថ្ងៃទី​១៦ ​ខែកក្កដា ឆ្នាំ​២០១៦ ​ចាត់ការ​បន្ត តាម​នីតិវិធី​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ