អគ្គីភ័យកំពុងតែ ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅព្រែកឯង
ភ្នំពេញ ៖ ខណៈពេលនេះ អគ្គីភ័យ បាននឹងកំពុងឆាបឆេះ លំនៅឋានប្រជាពលរដ្ឋ នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅក្បែរស្ថានីយ៍ទូរទស្សន៍ហង្សមាស ។
ហេតុការណ៍ គ្រោះអគ្គីភ័យនេះ បានកើតឡើងកាលវេលាម៉ោងប្រមាណជិត២ និង០០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៦នេះ ។ សេចក្ដីរាយការណ៍ បឋម បានឲ្យដឹងថា ពេលនេះ ផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង ត្រូវអគ្គីភ័យលេប ត្របាក់អស់ទាំងស្រុង ,រថយន្ដពន្លត់អគ្គីភ័យរបស់សមត្ថកិច្ចចំនួន២គ្រឿងកំពុងជួយអន្តរាគមន៍ពន្លត់ផងដែរ ។