ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
មន្ដ្រី​នគរបាល​ប៉ុស្តិ៍​​ទាំងអស់​ ត្រូវ​ក្ដាប់​​​មុខសញ្ញា​​បទ​ល្មើសនានា​ ឲ្យបាន​ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ ​
ថ្ងៃទី ១៥ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 01:06 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 748នាក់)




​បន្ទាយមានជ័យ ៖ ​​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ អាត់ ខែម ​​​ បាន​ជម្រុញ​ដល់​មន្ដ្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ទាំងអស់​ ត្រូវ​គ្រប់គ្រង​មុខសញ្ញា​ល្មើ​ស​ច្បាប់​ នានា​ និង​បំរើ​សេវា​ជូន​ពលរដ្ឋ​អោយ​បាន​ទាន់ពេល​ ។ លើកឡើង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​ មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ​ ចំនួន​៨​រូប ​នៅ​រសៀល​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៦ ​ម្សិលម៉ិញ​នេះ ​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ​, លោក នាង ហាវ អភិបាលរងក្រុង​សិរីសោភ័ណ ​លោក​ចៅ​ សង្កាត់ ​និង​មន្ត្រីនគរបាល​ជាច្រើន​។

តាម​សេចក្តី​សម្រេច ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ ​ដែល​អាន​ដោយ​លោក​វរសេនីយ៍ទោ​ម៉ក់ ឧ​ត្ត​ម នាយការិយាល័យ​ បុគ្គលិក​ ក្នុងនោះ​សម្រេច​ ផ្ទេរ​ភារកិច្ច​នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរ​បាល សង្កាត់​ព្រះ​ពន្លា ជា​នាយ​ប៉ុស្តិ៍​រដ្ឋបាល ន​គ​របាល​នគរបាល​សង្កាត់កំពង់ស្វាយ​ និង​ផ្ទេរ​ភារកិច្ច​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​នគរបាល​សង្កាត់​កំពង់ស្វាយ ​ជា​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ នគរបាល​ព្រះ​ពន្លា​វិញ​ និង​ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ថ្នាក់​នាយ​ផ្នែក​១​រូប​,​នាយរង​ផ្នែក​៣​រូប​ និង​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​២​រូប​។

បន្ទាប់ពី​ការ​លើកឡើង​របស់ លោក​អភិបាលរងក្រុង​សិរីសោភ័ណ​ក្នុង​ការ​កោត​សរសើ​ដល់​កងកម្លាំង​​នគរបាល​ក្រុង ​និង​ខេត្ត​ដែល​រក្សា​បាន​នៅ​សន្តិសុខ ​សណ្តាប់​ធ្លាប់ ​ជូន​ពលរដ្ឋ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ​បាន​​ជំរុញ​ឲ្យ​មន្ត្រីន​គរបាល​ដែល​ត្រូវ​បាន ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​នាពេល​ ត្រូវខិតខំ​យកចិត្តទុកដាក់​លើ​តួនាទី​ភារកិច្ច​របស់ខ្លួន ​បន្ថែមទៀត ​ពិសេស​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ ពី​គោលនយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព ។

គ្រប់គ្រង​ពី​ស្ថិតិ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ក្តាប់​ឲ្យ​បាន​រាល់​មុខសញ្ញា​ចេញពី​ពន្ធនាគារ​ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ​ក្មេង​ទំនើង​ និង​មុខសញ្ញា​ធ្លាប់​បង្ក​បទល្មើស​ចោរលួច ចោរប្លន់ ពិសេស​គឺ​ក្តាប់​ឲ្យ​បាន​ពី​មនុស្ស​ចេញចូល​ស្នាក់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​។​

ជាមួយគ្នា​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ ក៏បាន​ក្រើនរំលឹក​ពី​តួនាទី​របស់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដែល​ត្រូវ​អនុវត្ត​នៅ​មូលដ្ឋាន​របស់​ខ្លួន​នោះ​ផងដែរ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ បាន​បញ្ជាក់ថា​ នគរបាល​ប៉ុស្តិ៍​គឺជា​សេនាធិការ​ឲ្យ​ឃុំ សង្កាត់ រាល់​កិច្ច​នៅក្នុង​មូលដ្ឋាន ដូច្នេះ​ដើម្បី​ឲ្យ​កិច្ច​ការងារ​របស់ខ្លួន​ប្រព្រឹត្ត​ទៅបាន​រលូន ​ទទួល​បាន​ជោគជ័យ គឺ​ត្រូវតែ​ មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ត្រូវ​បំរើ​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ និង​ទាន់ពេលវេលា ​ក្នុង​នោះដែរ​ត្រូវ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ ​និង​ប្រជាពលរដ្ឋ​គ្រប់​អាយុ ត្រូវ​ឲ្យ​គាត់​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​ជាង​នេះទៀត​សោត​នោះ​គឺ​ត្រូវ​មានការ​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​៕​
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ