ឃាត់ខ្លួន ជនជាតិថៃ និងខ្មែរ៤នាក់ ជាមុខសញ្ញាកាចសោ.កយកម៉ូតូ យ៉ាងសកម្ម
បន្ទាយមានជ័យ ៖ មុខសញ្ញាចោរកាច់សោយកម៉ូតូ ជាជនជាតិថៃម្នាក់ និងពលរដ្ឋកម្ពុជា៣នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរួម និងកំលាំងអធិការស្រុកថ្មពួក ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១៤កក្កដា២០១៦ បន្ទាប់ពីធ្វើការ ចុះស្រាវជ្រាវ នៅលំនៅឋាន មួយកន្លែង ក្នុងភូមិថ្នល់បត់ ឃុំគោករមៀត ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
លោក អ៊ុក ផាត អធិការនគរបាលស្រុកថ្មពួក បានអោយដឹងថា ដោយទទួលបានមុខសញ្ញាចោរកាចសោ.ក យកម៉ូតូដែលតែងធ្វើសកម្មភាពក្នុងខេត្ត ពីសំណាក់លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ សំងំនៅតំបន់បឹងត្រកួន នាភូមិសាស្ត្រខាងលើកំលាំងរបស់លោកបានសហការ ជាមួយកំលាំង នៃការិយាល័យជំនាញ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន បានបុរសជនជាតិថៃម្នាក់ ឈ្មោះ សាក់ ដា អាយុ៣១ឆ្នាំ មានទីលំនៅ តាប្រាយា ខេត្តស្រះកែវ ប្រទេសថៃ និងបុរសខ្មែរ៣នាក់ ទៀតមានឈ្មោះ គឹម ពៅ អាយុ៣០នៅភូមិគោករមៀត ,ឈ្មោះ ប្រុញ ទ្រី អាយុ២៨ឆ្នាំ នៅភូមិកសិណស្រុកថ្មពួក និងឈ្មោះ រ៉េត ជា អាយុ៣០ឆ្នាំ មានទីលំនៅភូមិ|សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។
ជាមួយ និងការឃាត់ខ្លួនសមត្ថកិច្ចបានឈានទៅដល់ការឆែកឆេររកឃើញនៅឧបករណ៍សម្រាប់កាចសោ.ក យកម៉ូតូចំនួន២ និងឧបករណ៍បំរើអោយការជក់ថ្នាំញៀនមួយចំនួន។ ក្រោយការឃាត់ខ្លួនសួរនាំសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៤ទៅការិយាល័យជំនាញនៃស្នងការខេត្តចាត់ការបន្តទៅតុលាកា។
លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថាដោយមានសកម្មភាពលួចកាច់សោ.ក យកម៉ូតូកើតជាបន្តបន្ទាប់លោក បានដាក់ផែនការចាត់អោយការិយាល័យជំនាញធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាបានហើយចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕