ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ស្លាប់​​៧៣​នាក់​ ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ​​នៅ​ខេត្តតាកែវ​​ ​រយៈ​ពេល​៦ខែដើមឆ្នាំនេះ
ថ្ងៃទី ១៥ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 11:16 AM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 687នាក់)




​តាកែវ ៖ ​​​​រយៈពេល​៦​ខែ​​ ដើម​ឆ្នាំ​ ២០១៦នេះ​ គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ខេត្តតាកែវ​ បាន​បណ្ដាល​ឲ្យ​​​មនុស្ស​ស្លាប់ ​​និង​រងរបួស ​ចំនួន​៣៤៤​នាក់​​ ​​ដោយ​គិត​ចាប់ពី​ថ្ងៃទី​១០ ​ខែវិច្ឆិកា ​២០១៥​ ដល់​ថ្ងៃទី​១០ ខែឧសភា ​ឆ្នាំ​២០១៦​។

​របាយការណ៍​ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តតាកែវ​ បាន​បង្ហាញ​ថា​ រយៈពេល​៦​ខែ​ ដើម​ឆ្នាំនេះ ​នៅ​ទូទាំង​ខេត្តតាកែវ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៦៣​លើក ​លើ​១៦៦​លើក ​បើ​ប្រៀបធៀប ​និង​ឆ្នាំ​២០១៥ ​គឺ​ថយ​ចុះ​ចំនួន​៣​លើក​ បណ្ដាល​ឲ្យ​មនុស្ស​រងគ្រោះថ្នាក់​សរុប​ ចំនួន​៣៤៤​នាក់ ​លើ​៣៥៤​នាក់ ​ក្នុងនោះ​ប្រុស​២៦៧​នាក់ ស្រី​៧៧​នាក់ ​ថយចុះ​១០​នាក់​ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​៧៣​នាក់​ លើ​៧៧​នាក់ ​ប្រុស​៦៤​នាក់ ​ស្រី​៩​នាក់​ ថយចុះ​៤​នាក់​ រងរបួស​ធ្ងន់​១៥៧​នាក់ លើ​១៥៥​នាក់ ប្រុស​១២៤​នាក់ ស្រី​៣៣​នាក់ ​កើនឡើង​ចំនួន​២​នាក់ ​រង​របួស​ស្រាល​១១៤​នាក់ លើ​១២២​នាក់ ប្រុស​៧៩​នាក់ ស្រី​៣៧​នាក់ ថយ​ចុះ​៨​នាក់ ។

របាយការណ៍​ បាន​បន្ដទៀត​ថា​​​យានយន្ត​​ខូចខាត ​សរុប​ចំនួន​២៨១​គ្រឿង ​លើ​២៨៥​គ្រឿង ​ថយចុះ​៤​គ្រឿង រថយន្ត​តូច​ចំនួន​៥០​គ្រឿង ​លើ​៤៩​គ្រឿង រថយន្ត​ធំ​២៧​គ្រឿង​លើ​២១​គ្រឿង ​ម៉ូតូ​ចំនួន​១៨៨​គ្រឿង លើ​២៨៩​គ្រឿង ​យាន​ផ្សេងៗ​ចំនួន​១៦​គ្រឿង​លើ​២៦​គ្រឿង ។

​របាយការ​ណ៍ ​បាន​បន្ថែមថា​ មូលហេតុ​បណ្ដាលមកពី​កត្តា​មនុស្ស​១៦០​ករណី កត្តា​យានយន្ត​៣​ករណី​ ក្នុងនោះ ​បើកបរ​ជែង​រងគ្រោះថ្នាក់​៥៣​ករណី ​បើកបរ​ក្នុង​ល្បឿន​លឿន​៤៥​ករណី​ មិន​គោរព​សិទ្ធ​អាទិភាព​៣០​ករណី ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​១៤​ករណី ​បត់​ឆ្វេង​ឫ​ស្តាំ​១០​ករណី ​មិន​ប្រកាន់​ស្តាំ​៩​ករណី ​និង​គ្រោះថ្នាក់​ផ្សេងៗ​២​ករណី ។

ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៦៣​ករណី​ខាងលើ ​សមត្ថកិច្ច​បាន​ធ្វើការ​សម្រុះសម្រួល​រួចរាល់​ចំនួន​១១៧​ករណី ​កំពុង​អង្កេត​ស្រាវជ្រាវ​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ចំនួន​២៤​ករណី ​និង​បញ្ជូន​ឡើង​តុលាការ​ បាន​ចំនួន​២២​ករណី​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ