ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ចាប់​​ខ្លួន​ជនជាតិ​អង់គ្លេស​ម្នាក់​ ​ជាប់​ពិរុទ្ធ​​នៅ​ប្រទេស​របស់​ខ្លួន​​ រ​ត់​ឆ្លង​មក​កម្ពុជា​
ថ្ងៃទី ១៤ ខែ កក្កដាឆ្នាំ ២០១៦​ ម៉ោង 01:09 PM
ដោយ សម្លេខខ្មែរពិត (ចំនួនអ្នកអាន: 621នាក់)




សៀមរាប​ ៖​ ជនជាតិ​អង់គ្លេស​ម្នាក់​ ដែល​មាន​​​ពិរុទ្ធ​ ​​នៅ​ប្រទេស​របស់ខ្លួន​ បាន​រត់គេច ​ពី​ការចាប់ខ្លួន​មក​ប្រទេស​ថៃ ​ឆ្លង​មក​ប្រទេស​កម្ពុជា ​​ត្រូវបាន​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​សហការ​ ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ​ធ្វើការ​ចាប់​ខ្លួន​បាន​ហើយ​។

ហេតុការណ៍​ឃាត់ខ្លួន​នោះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​២៣​និង​០៥​នាទី​យប់មិញ​ថ្ងៃទី​១៣​ ខែ​កក្កដា ឆ្នាំ​២០១៦​នៅ​តំបន់​ PubStreet​ ក្នុងភូមិ​មណ្ឌល​១​សង្កាត់​ស្វាយដង្គំ​ក្នុង​សៀមរាប​។   

លោក​វរសេនីយ៍ទោ ជា គឹម​សាន ស្នង​ការរង ​ជា​ប្រធានការិយាល័យ​ កណ្ដាល​អន្ត​ប្រវេសន៍​ខេត្ត​សៀមរាប​ បាន​ឲ្យ​ដឹង​ នា​ថ្ងៃទី​១៤​នេះ​ថា​ ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ដោយ​យោង​ទៅតាម​របាយ​ការ​របស់​អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍​ក្រសួងមហាផ្ទៃ​ និង​មានការ​សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ ផងនោះ ​បាន​ធ្វើ​ការចុះ​ឃាត់ខ្លួន​ជនសង្ស័យ ​នៅ​តំបន់ Pub Street ដែល​ជនជាតិ​អង់គ្លេស​រូបនេះ​ កំពុង​អង្គុយ​ផឹកស្រា នៅក្នុង​ហាង KHMER KITCHEN​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ស្វាយដង្គុំ ​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។

​លោក បន្ដថា​ ក្រោយពី​បាន​ឃាត់ខ្លួន​រួចមក​កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​បាន​នាំខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​ទីបញ្ជាការ​ស្រាល​ប្រចាំ​តំបន់ Pub Street ។

លោក​ បន្ត​ទៀត​ថា ជនជាតិ​អង់គ្លេស​រូបនេះ​មានឈ្មោះ MIDGLEY DAMIEN ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ GBR 508037703​។ ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​អន្ត​ប្រវេសន៍​បញ្ជូន​ខ្លួន​ទៅកាន់​មណ្ឌល​ត្រៀម​បណ្ដេញចេញ​ប្រចាំ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប របស់​នាយកដ្ឋាន​ស៊ើបអង្កេត​នីតិវិធី ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​ជា​បន្ត​៕
 


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ